• 2019-06-20 08:37:22
  • ព័ត៌មាន

គួរឲ្យសរសើរ! អ៊ីស្រាអែលប្រើបច្ចេកវិទ្យាប្រមូលទឹកសន្សើម ដាំដុះដំណាំលើវាលខ្សាច់ឈានមុខគេ

  • 2019-06-20 08:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​មួយ​ក្នុង​ប្រទេសអ៊ីស្រាអែល បាន​អភិវឌ្ឍ​ឧបករណ៍​ប្លាស្ទិក​ប្រើប្រាស់​ឡើង​វិញ​ដើម្បី​ប្រមូល​ទឹក​សន្សើម​សម្រាប់​ការ​ដាំ​ដុះ​ដំណាំ​លើ​វាល​ខ្សាច់។

កាល​ពី​សម័យ​មុន ដូនតា​របស់​អ៊ីស្រាអែល បាន​ដាក់​ដុំ​ថ្ម​ជុំវិញ​ដំណាំ​របស់​ខ្លួន​ដើម្បី​ប្រមូល​ទឹក​សន្សើម​ពី​ក្នុង​ខ្យល់​អាកាស ហើយ​ឥឡូវ​ គំនិត​នេះ​ត្រូវ​បាន​យក​មក​អភិវឌ្ឍ​ជា​មួយ​បច្ចេកវិទ្យា​បច្ចុប្បន្ន។ ក្រុមហ៊ុន​អ៊ីស្រាអែលTal-Ya បាន​អភិវឌ្ឍ​ឧបករណ៍​ដើម្បី​ប្រមូល​ទឹក​សន្សើម​សម្រាប់​ស្រោច​ស្រប់​ដំណាំ​ខណៈ​ដែល​ទឹក​ក្នុង​ប្រទេស​នេះ មាន​ការ​ខ្វះ​ខាត​ខ្លាំង។ការបង្កើតថ្មីនេះ មានផលប្រយោជន៍អេកូឡូស៊ីជាច្រើនដែលហួសពីការសន្សំទឹកធម្មតា។

ឧបករណ៍​នេះ មាន​តម្លៃ​ត្រឹម​១​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ប្រើប្រាស់​លើ​រុក្ខជាតិ​មួយ​ដែល​ឧបករណ៍​នេះ​ត្រូវដាក់​ជាប់​នឹង​​ដី​ផ្ទាល់។ ឧបករណ៍នេះ ត្រូវ​បាន​ចោះ​ប្រហោង​កណ្ដាល​សម្រាប់​ឲ្យ​រុក្ខជាតិ​លូតលាស់ ហើយ​ផ្នែក​ជុំវិញ​សម្រាប់​ទាក់ទាញ​ទឹក​សន្សើម​មក​ស្រោចស្រប់​ដំណាំ។ លើស​ពីនេះ ឧបករណ៍​ដែល​ប្រើប្រាស់​ហើយ ក៏​អាច​ផ្លាស់​ប្ដូរ​សម្រាប់​ដាក់​លើ​រុក្ខជាតិ​ផ្សេង​ទៀត​ដោយ​សារ​វា​មាន​ស្រទាប់​ការពារ UV ហើយ​មិន​ខូចគុណភាព​ក្រោម​កម្ដៅ​ថ្ងៃ ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នោះ​ទេ។

គួរ​បញ្ជក់​ថា ជាមួយ​ការ​ប្រើប្រាស់​ឧបករណ៍​នេះ​សម្រាប់​ដាំ​ដំណាំ វា​អាច​ជួយ​សន្សំ​ទឹក​រហូត​ដល់ ៥០​% ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម​អ៊ីស្រាអែល​សម្រាប់​ដាក់​លក់​ឲ្យ​កសិករ​ប្រើប្រាស់​ទូទាំង​ប្រទេស​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ និង​ផលិតផល​ដំណាំ​ផង​ដែរ៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់