- 2019-06-25 09:09:16
- ព័ត៌មាន
ម៉ាឡេស៊ីប្រកាសបិទសាលាទាំងអស់ក្នុងក្រុង ១រយៈពេលបីថ្ងៃ ដោយសារការបំពុលធ្ងន់ធ្ងរ
- 2019-06-25 09:09:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ីប្រកាសបិទសាលាទាំងអស់ក្នុងក្រុង ១រយៈពេលបីថ្ងៃ ដោយសារការបំពុលធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
សាលារៀនទាំងអស់នៅក្នុងទីក្រុង Pasir Gudang នៃភាគខាងត្បូងរដ្ឋ Johor នឹងត្រូវបិទទ្វាររយៈពេល ៣ថ្ងៃចាប់ពីថ្ងៃអង្គារនេះតទៅក្រោយផ្ទុះករណីពិបាកដកដង្ហើម និងក្អួតចង្អោរដោយសារការបំពុល។
យោងតាមសេចក្ដីថ្លែងការណ៍មួយចេញដោយនាយកដ្ឋាន Johor ឲ្យដឹងថាការបិទទ្វារសាលារៀននេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរចាត់វិធានការដើម្បីដោះស្រាយប្រភពនៃការបំពុលក្នុងតំបន់នេះ។ សាលាបឋមសិក្សា និងអនុវិទ្យាល័យទាំងអស់ចំនួន ១១១ រួមទាំងសាលាឯកជនអន្តរជាតិ ១៤ និងមត្តេយ្យឯកជន ៣៤៧ ផ្សេងទៀតនឹងត្រូវបានបិទទ្វាររយៈពេល ៣ថ្ងៃ។ ប្រភពដដែលបន្ថែមថា នាយកសាលា និងគ្រូបង្រៀនទាំងអស់ ត្រូវជូនដំណឹងនៃការបិទនេះទៅកាន់ឪពុកម្ដាយសិស្ស ក៏ដូចជាបុគ្គលិកទាំងអស់។ ករណីនេះ ត្រូវគេសង្ស័យថាអាចបណ្ដាលមកពីការចាក់សំណល់គីមីខុសច្បាប់ចូលទៅក្នុងទន្លេ Kim Kim ដែលបណ្ដាលឲ្យមានការពុលលើមនុស្សរាប់ពាន់នាក់។
គួរឲ្យដឹងថា ការពុលចុងក្រោយបង្អស់ ត្រូវបានរកឃើញក្រោយពេលដែលសិស្ស ១៥នាក់មានអាការពិបាកដកដង្ហើម និងក្អួតចង្អោរហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល៕