• 2019-06-26 07:00:20
  • ព័ត៌មាន

គួរឲ្យខ្លាច! រកឃើញបាក់តេរីឆ្លងថ្មីក្នុងសមុទ្រ បង្កជំងឺមហារីកស្បែកធ្ងន់ធ្ងរ

  • 2019-06-26 07:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ក្នុង​សហរដ្ឋអាមេរិក​បង្ហាញ​ថា មាន​បាក់តេរី​ឆ្លង​ប្រភេទ​ថ្មី​មួយ​ដែល​រស់​នៅ​ក្នុង​សមុទ្រ​បង្ក​ការ​ភ័យ​ខ្លាច​ខ្លាំង​ដល់​អ្នក​ចូលចិត្ត​ហែលទឹក​សមុទ្រ។

អ្នក​សិក្សា​មួយ​ក្រុម បាន​ចុះ​ទៅ​ធ្វើការ​ពិសោធន៍​នៅ​ឆ្នេរ California ដោយ​យក​អ្នក​ដែល​ហែល​ទឹក​សមុទ្រ​ដោយ​មិន​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។ តាម​ការ​ប្រៀប​ធៀប​សភាព​ស្បែក​មុន និង​ក្រោយ​ហែល​ទឹក​សមុទ្រ​រយៈ​ពេល ១០​នាទី​បង្ហាញ​ថា អ្នក​ហែល​ទឹក​ទាំង​នោះ​បាន​ឆ្លង​បាក់តេរី​មួយ​ប្រភេទ​ឈ្មោះ Vibrio ដែល​ពួកវា​ភាគ​ច្រើន​រស់​នៅ​ក្នុង​ទឹក​ប្រៃ។ បាក់តេរី​នេះ អាច​បង្ក​ការ​ភ័យ​ខ្លាច​ដោយ​ស៊ី​កោសិកា​ស្បែក​របស់​មនុស្ស និង​វិវត្ត​ទៅ​ជំងឺ​ផ្សេង​ៗ​ទៀត។ ការរកឃើញនេះបង្ហាញថា ការ​បំពុល​ទឹកសមុទ្រអាចផ្លាស់ប្តូរភាពសម្បូរបែប និងសមាសធាតុនៃស្បែករបស់មនុស្ស។

យ៉ាង​ណា​មិញ អ្នក​ស្រាវជ្រាវ​អះអាង​ថា បាក់តេរី​អាច​ឆ្លង​ងាយ​បំផុត​ទៅ​លើ​មនុស្ស​ណា​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ហើយ​វា​អាច​បង្ក​ទៅ​ជា​ជំងឺ​កាច​សាហាវ​ដូច​ជា​មេរោគ​ស៊ី​ស្បែក​ផង​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី