- 2019-06-27 13:19:56
- ព័ត៌មាន
មេដឹកនាំអាល្លឺម៉ង់ត្រូវបានគេឃើញញ័រខ្លួនចំប្រប់នៅកណ្ដាលអង្គពិធី
- 2019-06-27 13:19:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំអាល្លឺម៉ង់ត្រូវបានគេឃើញញ័រខ្លួនចំប្រប់នៅកណ្ដាលអង្គពិធី
ចន្លោះមិនឃើញ
អ្នកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ត្រូវបានគេសង្កេតឃើញថាមានអាការៈញាក់ញ័រខ្លួនចំប្រប់នៅក្នុងពិធីលារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ ដែលបានជាប់ឆ្នោតក្លាយជាសមាជិកសភាសហភាពអឺរ៉ុបក្នុងថ្ងៃព្រហស្បតិ៍នេះ។
ក្នុងការផ្សាយផ្ទាល់ពិធីនេះ គេសង្កេតឃើញអ្នកស្រីក្ដោបដៃទាំងពីរ ហើយញ័រខ្លួនទទ្រើកតែម្ដង នៅពេលអ្នកស្រីឈរក្បែរ លោកប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier។ បើតាមអ្នកនាំពាក្យអធិការបតីបានឲ្យដឹងថា អ្នកស្រីមិនមានបញ្ហាទេ ហើយបានបញ្ជាក់ថា គាត់នឹងអញ្ជើញទៅប្រជុំ G-20 នៅប្រទេសជប៉ុនទៀតផង។
នេះមិនមែនជាលើកទី ១ទេ ដែលអ្នកស្រី Merkel ញ័រខ្លួនបែបនេះ ដោយកាលពីថ្ងៃទី១៨ ខែមិថុនា អ្នកស្រីត្រូវបានគេសង្កេតឃើញញាក់ខ្លួន ស្រដៀងនឹងថ្ងៃនេះដែរ នៅពេលធ្វើពិធីបដិសណ្ឋារកិច្ចទទួលលោកប្រធានាធិបតីអ៊ុយក្រែន។
ការញាក់ខ្លួនអាចបណ្ដាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ ឬ ក៏អាចជាទទួលរងការប្រតិកម្មនៃថ្នាំ ឬ ក៏ការប្រើប្រាស់ភេសជ្ជៈដែលមានកាហ្វេអ៊ីនច្រើន នេះបើតាមការយល់ឃើញរបស់អ្នកជំនាញ។
ប្រភពពី៖ RT
គួរបញ្ជាក់ផងដែរថា អ្នកស្រី Angela Merkel មានអាយុ ៦៤ឆ្នាំហើយ។ អ្នកស្រីកាន់តំណែងជាអធិការបតីអាល្លឺម៉ង់តាំងពីឆ្នាំ២០០៥ ហើយសន្យាថានឹងឈរឈ្មោះទៀតទេក្នុងការបោះឆ្នោតឆ្នាំ២០២១៕
វីដេអូអ្នកស្រី Merkel ញ័រខ្លួននៅថ្ងៃទី១៨ ខែមិថុនា
ប្រភពពី៖ RT