- 2019-07-04 13:55:51
- ព័ត៌មាន
ចិនលេខ ២ ខណៈអាមេរិកលេខ ៣ ខាងមាននាវាមុជទឹកច្រើនជាងគេ
- 2019-07-04 13:55:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនលេខ ២ ខណៈអាមេរិកលេខ ៣ ខាងមាននាវាមុជទឹកច្រើនជាងគេ
ចន្លោះមិនឃើញ
បើយោងតាមស្ថិតិរបស់អង្គការ Global Fire Power បានឲ្យដឹងថា នាវាមុជទឹកមានមិនក្រោម ៥០០គ្រឿងទេនៅជុំវិញពិភពលោក ខណៈនាវាមុជទឹកប្រមាណជាង ១៤០គ្រឿងដើរដោយថាមពលនុយក្លេអ៊ែរ ហើយក្រៅពីនេះទៀតដើរដោយថាមពលឥន្ធនៈ។
គិតត្រឹមឆ្នាំ ២០១៩នេះ ប្រទេសកូរ៉េខាងជើង មាននាវាមុជទឹកចំនួន ៨៦គ្រឿងច្រើនជាងគេលើពិភពលោក ប៉ុន្តែនាវាមុជទឹកទាំងអស់សុទ្ធតែដើរដោយថាមពលឥន្ធនៈ។ ចំណែកឯប្រទេសចិនវិញ មាននាវាមុជទឹកចំនួន ៧៦គ្រឿង ជាប់លេខ ២ ដែលក្នុងនោះមានច្រើនជាង ២០គ្រឿងដើរដោយថាមពលនុយក្លេអ៊ែរ។
ខាងក្រោមនេះ ជាប្រទេសទាំង ៥ដែលមាននាវាមុជទឹកច្រើនជាងគេលើពិភពលោក៖
១. កូរ៉េខាងជើង៖ មាន ៨៦គ្រឿង។
២. ចិន៖ មាន ៧៦គ្រឿង។
៣. សហរដ្ឋអាមេរិក៖ មាន ៦៨គ្រឿង។
៤. រុស្ស៊ី៖ មាន ៥៦គ្រឿង។
៥. អ៊ីរ៉ង់៖ មាន ៣៤គ្រឿង៕