• 2019-07-05 09:01:45
  • ព័ត៌មាន

ជីវិតខ្ញុំ ដោយឈុំ ចាន់ណា

  • 2019-07-05 09:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Penudd
  • សហការជាមួយ wapatoa.com

តើពេលអ្នកដើរតាមផ្លូវ អ្នកដែលមានអារម្មណ៍ថា មានអ្វីពួនបាំងនៅក្នុង​ចន្លោះតូចៗ នៃ​ស្លឹកឈើ និងគុម្ពឈើតូចៗទេ? តើអ្នកដែលឆ្ងល់ថាសុខៗ មានកូនរុក្ខជាតិដុះតាមចន្លោះតូចៗនោះដូចធម្មតា ដោយមិនចាប់អារម្មណ៍ទេ?

ឈុំ ចាន់ណា អតីតសិស្សនៃ ហា្វរពន្លឺសិល្បៈ គាត់តែងកត់សំគាល់ផ្នែកតូចៗនេះ ហើយក៏បានបង្កើតជាកំរងគំនូរប្រភេទទឹក ដែលបានតាំងនៅ​ Mirage Contemporary Art Space, ខេត្តសៀមរាប។ រុក្ខជាតិណា ក៏ដូចមួយណាដែរគឺ ខិតខំណាស់ដើម្បីលូតលាស់ និងត្រដររស់នៅតាមកន្លុកកន្លៀត តែមនុស្សមិនដែលយកចិត្តទុកដាក់ រឺចាប់អារម្មណ៍ពីវាសោះ។ (ឈើចិត្តណាស់)។ តែដូចនឹងកូនស្លឹក កូនឈើតូចច្រលឹងទាំងនេះ ពេលខ្លះអ្នកនៅជុំវិញយើង ក៏មិនសូវខ្វល់ខ្វាយ​ រឺសរសើរលើការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់យើងដែរ។ ដូច្នេះហើយ ចាន់ណា សង្ឃឹមថាគំនូរទាំងនេះនឹង​ អាចជួយយើងបើកមែក ហើយផ្ដល់ជាការលើកទឹកចិត្ត លើផលផ្ការបស់អ្នកជុំវិញយើង។

ក្រៅគំនូរស្លឹកឈើ​ផ្សេងៗ ចាន់ណាក៏បានគូរគំនូរទឹកនិង ផ្ទះដែរ។ តោះតើអ្នកនឹងយកពេលយូរអត់ ដើម្បីមើលឃើញដើមបៃតង ក្នុងរូបខាងក្រោមនេះ?

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Penudd

មតិយោបល់