• 2019-07-07 05:19:00
  • ព័ត៌មាន

បុរស​អាឡឺម៉ង់​ថត​រូប​ជួយ​លក់​សាច់​អាំង​ប្រពន្ធ​​ថៃ ត្រូវ​បាន​ចាប់​ខ្លួន ​ក្រោយ​រូប​ថត​នោះ​ល្បី

  • 2019-07-07 05:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អាឡឺម៉ង់​ម្នាក់​ដែល​បាន​ថត​រូប​ជួយ​លក់​សាច់​មាន់ BBQ ជាមួយ​ប្រពន្ធ​របស់​គាត់​ដែល​ជា​ជនជាតិ​ថៃ គឺ​ជា​ជនល្មើស​ដែល​ប៉ូលីស​តាម​ប្រមាញ់។ នេះ​បើ​តាម China Press ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​លោក ម៉ាកហ្ស៊ីមីលែន ហ្វឺនសិបន័រ (Maximilian Fernsebner) អាយុ ៣៤ ឆ្នាំ​ត្រូវ​បាន​ចោទប្រកាន់​នៅ​ប្រទេស​អាឡឺម៉ង់​ពី​បទ​ ជួញដូរ​គ្រឿងញៀន ​លួច​ប្លន់ និង ថត​រូប​ភាព​អាសអាភាស​កុមារ។ នេះ​បើ​តាម​សម្ដី​មន្ត្រី​ការិយាល័យ​អន្តោប្រវេសន៍​លោក សំពង់ ជីងដួង (Sompong Chingduang )។

ទន្ទឹម​នឹង​រូប​ថត​បុរស​ស្បែក​ស​នេះ​ត្រូវ​គេ​សរសើរ​ពេញ​បណ្ដាញ​សង្គម​ថា​ចេះ​ជួយ​យកអាសា​ប្រពន្ធ​អាស៊ី Fernsebner ក៏​បាន​ធ្វើ​ឲ្យ​​អាជ្ញាធរ​ចាប់​អារម្មណ៍​ផង​ដែរ។

នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​រក​ឃើញ​ថា Fernsebner ត្រូវ​បាន​ប៉ូលីស​អន្តរជាតិ (Interpol) ចេញ​ដីកា​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៧។

ប្រភព​ខាង​លើ​បាន​រាយការណ៍​ថា​ Fernsebner ក៏​បាន​លាក់​ខ្លួន​ផង​ដែរ​នៅ​ពេល ដែល​ប៉ូលីស​មក​គោះទ្វារ​នៅ​កន្លែង​លក់​សាច់​អាំង​របស់​គាត់​នៅ Pak Chong ប្រទេស​ថៃ។

ដើម្បីគេចពីការចាប់ខ្លួន លោក​បាន​ជ្រមុជ​ទឹក​ក្នុង​បឹង​​ដក​ដង្ហើម​តាម​ទុយោ ប៉ុន្តែ​នៅ​តែ​មិន​អាច​គេច​ពី​ការ​តាម​ចាប់​របស់​ប៉ូលីស​ថៃ។ ជនសង្ស័យ​រូប​នេះ​ក៏​បាន​ស្នើ​​ឲ្យ​​ប៉ូលីស​ប្រគល់​ខ្លួន​គាត់​ជូនស្ថានទូត​អាឡឺម៉ង់៕

អាន៖ Apple ចង់​បាន​​កម្មករ​ចិន ជា​ជាង​​ពលរដ្ឋ​​អាមេរិក​​ខ្លួន​​ឯង ដោយ​សារ​មូលហេតុ​បែប​នេះ​សោះ​​​​

អាន៖ យុវតី​កម្ពុជា​២​រូប​មាន​មហិច្ឆតា​ច្នៃ​សំណល់​ប្លាស្ទិក​ឲ្យ​ក្លាយ​ជា​ថ្នល់​កៅស៊ូ​​​ប្រណីត

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់