• 2019-07-08 02:34:11
  • ព័ត៌មាន

សួនអេកូធម្មជាតិមួយនៅចិន បង្ខំចិត្ដបិទទ្វារ ក្រោយភ្ញៀវសម្រុកបេះផ្កាឈូកអស់ពីបឹង (មានវីដេអូ)

  • 2019-07-08 02:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួនអេកូធម្មជាតិមួយនៅប្រទេសចិន បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​រហូត​ដល់​ចុង​ឆ្នាំ​នេះ ក្រោយ​ពេល​ដែល​ភ្ញៀវ​រាប់រយ​នាក់​នាំ​គ្នា​សម្រុក​ទៅ​បេះ​ផ្កាឈូក​អស់​ពី​បឹង។

សួន​អេកូ​ធម្មជាតិ Longqiao ស្ថិត​ក្នុង​ខេត្ត​ស៊ីឈាន់ មាន​ទំហំ​ជាង ២៥០ ០០០​ម៉ែត្រ​ការ៉េ​ហើយ​មាន​ភាព​ល្បីល្បាញ​ឈ្មោះ​ដោយ​សារ​បឹង​ផ្កាឈូក​របស់​ខ្លួន។ ប៉ុន្តែ​ចាប់​តាំង​ពី​ខែ​មីនា​មក សួន​នេះ​បាន​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​សម្រាប់​ការ​សាងសង់​ប្រព័ន្ធ​ទឹក។ យ៉ាងណាមិញ អំឡុង​ពេល​សាង​សង់​នេះ​ មនុស្ស​រាប់រយ​នាក់​នាំ​គ្នា​សម្រុក​ចូល​លួច​បេះ​ផ្កាឈូក​ស្ទើរ​អស់​ពី​ក្នុង​បឹង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្រង​សួន​បង្ខំ​ចិត្ត​បិទ​ទ្វារ​រហូត​ដល់​ចុងឆ្នាំ។ ចំណែក​ឯ​បុគ្គលិក​ម្នាក់​ឲ្យ​ដឹង​ថា "យើង​មិនអាច​គ្រប់គ្រង​ភ្ញៀវ​ទាំង​នោះ​បាន​ទេ។ យើង​គ្រាន់​តែ​អាចធានា​ថា​យើង​ធ្វើ​ការងារ​របស់​យើង​បាន​ល្អ​ប៉ុណ្ណឹង។ យើង​ក៏​បាន​ដាក់​ផ្លាក​នៅ​ជិត​បឹង ហើយ​មាន​អ្នក​យាម​ផង​ដែរ។”

មនុស្ស​ប្រមាណ​ជា ២០០-៣០០​នាក់ ត្រូវ​បាន​ជឿ​ថា​ផ្លោះ​ចូល​ទៅ​ក្នុង​សួន​ដើម្បី​បេះ​ផ្កាឈូក ហើយ​បង្ខំ​ឲ្យ​អ្នក​គ្រប់គ្រង​បន្ថែម​អ្នក​យាម​ច្រើន​ជាង​មុន។ ជាមួយគ្នា វីដេអូនិងរូបភាពនៃ​អ្នក​ចូល​បេះផ្កាឈូកក្នុងសួន ត្រូវបាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហើយ​ទទួល​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​អ្នក​ប្រើប្រាស់​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់