• 2019-07-08 02:37:43
  • ព័ត៌មាន

យុវវ័យ​ឆ្លាតវៃ ​​ដោយ​ចេះ​ប្រៀបធៀប​តម្លៃ​មុន​នឹង​ទិញ​វត្ថុ​អ្វីមួយ​

  • 2019-07-08 02:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ឆ្លាត​វៃ​ច្រើន​លើ​ការ​ទិញ​វត្ថុ​អ្វី​មួយ​ ដោយ​​យុវវ័យ​មួយ​ចំនួន​នោះ បាន​ស្វះស្វែង​រក​តម្លៃ​ និង​ គុណភាព​ មុន​នឹង​ឈាន​ដល់​ការ​ទិញ​វា​យក​មក​ប្រើប្រាស់​។  

ភាព​ឆ្លាត​វៃ​របស់​យុវវ័យ កើត​មាន​ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កំពុង​រីក​លូតលាស់​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ ដោយ​តម្លៃ​មួយ​ចំនួន​ត្រូវ​បាន​ដាក់​បង្ហាញ​តាមរយៈ​គេហទំព័រ ខិត្តប័ណ្ណ​ ឬ​តាមរយៈ​ការ​ផ្សព្វផ្សាយ​​ផ្សេងទៀត​​។

សូមចុចអាន៖ កំពូល​ម្ហូប​​ប្រចាំ​ត្រកូល​ ៤​​ ប្រភេទ ​ឃើញ​​ភ្លាម​នឹក​​ដល់​អនុស្សាវរីយ៍​កាល​គ្រា​ដាច់​លុយ

 buying-sth

សម្ភារៈ​មួយ​ចំនួន​ដែល​យុវវ័យ​មុន​នឹង​ទិញ​​ គឺ​ផ្ទៀងផ្ទាត់​តម្លៃ​ និង ​គុណភាព​តាម Online

 

"ខ្ញុំ​តែង​តែ​តាម​​ដាន​តម្លៃ​ទំនិញ​តាម​រយៈ​គេហទំព័រ​មួយ​ចំនួន​ មុន​នឹង​ខ្ញុំ​សម្រេច​ចិត្ត​ទិញ​អ្វីមួយ។ ជាក់ស្ដែង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ខ្ញុំ​បាន​ទិញ​ទូរសព្ទ​ iPhone​ ប៉ុន្តែ​ខ្ញុំ​បាន​ផ្ទៀងផ្ទាត់​តម្លៃ​តាម​រយៈ​គេហទំព័រ​នានា ក្នុង​នោះ​ក៏​មាន​គេហទំព័រ​ Sabay ផងដែរ"។ទាំង​នេះ​ជា​ការ​រៀប​រាប់​របស់ ​លោក​ លឹម ហេង ដែល​ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។  

បន្ថែម​លើ​នេះ​ យុវជន​ ជំណារិន និស្សិត​នៅ​សាកលវិទ្យាល័យ​ន័រតុន​ បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា ឥឡូវ​នេះ​​ការ​ផ្សព្វផ្សាយ​ពី​តម្លៃ​សេវា​កម្ម​នានា កាន់​តែ​រីក​ដុះដាល​ដូច​ផ្សិត​ក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​ខិត្តប័ណ្ណ គេហទំព័រ និង​ ផ្សព្វផ្សាយ​តាម​​ផ្ទាំង​ប៉ាណូ​ផ្សេង​ៗ​នៅ​លើ​ដង​ផ្លូវ​ផង​ដែរ​។ ទាំង​នេះ​ជា​ភាព​ងាយ​ស្រួល​ដល់​អ្នក​ចង់​ទិញ​អ្វី​មួយ ដោយ​ពួកគេ​អាច​​ផ្ទៀងផ្ទាត់​តម្លៃ​ផង និង​ ពិនិត្យ​គុណភាព​ជាដើម។ "​ខ្ញុំ​គិត​ថា តារាង​តម្លៃ​ទូរសព្ទ ​ឬ​ កុំព្យូទ័រ​អីហ្នឹង​សំបូរ​ណាស់​ គឺ​មាន​ដាក់​ទាំង​តម្លៃ​ និង​គុណសម្បត្តិ​របស់​ផលិត​ផល​ទៀត​ ដូច្នេះ​ពិត​ជា​ងាយ​ស្រួល​ណាស់​សម្រាប់​អ្នក​ចង់​ទិញ។  

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ការ​បង្ហាញ​ពី​សេវា​តម្លៃ និង​ គុណសម្បត្តិ​របស់​ផលិតផល​ទាំងនោះ អាច​ជា​ការ​បំភ័ន្ត​ភ្នែក​អតិថិជន ដើម្បី​ឲ្យ​ចូល​ទៅ​មើល ឬ ទិញ​ប៉ុណ្ណោះ​។ នេះ​ជា​ការ​បញ្ជាក់​របស់​យុវជន​ចំរើន​ រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ យុវជន​រូប​នេះ​បាន​ពោល​ថា "ឥឡូវ​នេះ​ ខ្ញុំ​មិន​សូវ​ជឿ​លើ​ការ​ផ្សព្វផ្សាយ​ប៉ុន្មាន​ទេ។ ឧទាហរណ៍​ថា ទិញ​មួយ​ថែម​មួយ នៅ​ពេល​យើង​ឃើញ​ការ​ផ្សព្វផ្សាយ​នេះ​យើង​ចង់​ទិញ​ ប៉ុន្តែ​ពេល​ទៅ​ទិញ​ផលិត​ផល​ថែម​ឲ្យ​អា​តូច​តម្លៃ​ថោក​ ដែល​ខុស​គ្នា​ឆ្ងាយ​ពី​អា​យើង​ចង់​បាន​ណាស់​"​។ 

សព្វថ្ងៃ​នេះ មាន​ការ​កត់​សម្គាល់​ថា គេហទំព័រ​មួយ​ចំនួន​បាន​​ចុះ​ផ្សាយ​ពី​តារាង​តម្លៃ​ និង ​គុណ​សម្បត្តិ​របស់​ផលិត​ផល​នានា ដែល​ជា​ការ​ងាយ​ស្រួល​ដល់​អ្នក​ចង់​ទិញ​ផលិតផល​ ដោយ​ពួកគេ​អាច​ប្រៀបធៀប​តម្លៃ​ផង និង​ គុណសម្បត្តិ​ផលិត​ផល​ផង​ មុន​នឹង​ឈាន​ដល់​ការ​ទិញ​ផលិត​ផល​​ទាំងនោះ​យក​មក​ប្រើប្រាស់​។ ក្នុងចំណោម​គេហទំព័រ​ជាច្រើន​ដែល​ចុះ​ផ្សាយ​ពី​តម្លៃ​ និង​ គុណភាព​ផលិតផល ក្នុង​នោះ​មាន​គេហទំព័រ Sabay ក៏​បាន​ចុះ​ផ្សាយ​ពី​តម្លៃ​​ទូរសព្ទ និង​ ម៉ូតូ​ ផងដែរ​៕ 

សូម​អាន​អត្ថបទ​​សង្គម​ច្រើន​ទៀត​ចុចត្រង់​នេះ

 

មតិយោបល់