• 2019-07-12 03:14:47
  • សេដ្ឋកិច្ច

ចំណូលពន្ធដារប្រមូលបានជាង ១ ៥០០ លានដុល្លារអាមេរិក នៅឆមាសទី ១

  • 2019-07-12 03:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួលេខដែលបានបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធដារ អាករជូនរដ្ឋបានរហូតដល់ជាង ៦,១០៦ប៊ីលានរៀល(ប្រមាណ ១,៥២៧ លានដុល្លារអាមេរិក) ស្មើនឹង ៦៦,៧១ភាគរយនៃផែនការប្រចាំឆ្នាំ។

ដោយឡែកកាលពីឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ចំណូលពន្ធដារ មានការកើនឡើងលើសផែនការប្រចាំរហូតដល់២ខ្ទង់ឯណោះ ។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ធ្លាប់បានឲ្យដឹងថា នៅរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ចំណូលពន្ធដារ បានកើនឡើងក្នុងរង្វង់ ២០% ក្នុងមួយឆ្នាំ។

សរុបរយៈពេល១២ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៨,៧៩១.៤០ ប៊ីលានរៀល (ប្រមាណ ២,១៩៧.៨៥ លានដុល្លារអាមេរិក) ស្មើនឹង១១៤.២៧% នៃផែនការប្រចាំឆ្នាំ ដែលក្នុងនោះ ទំហំចំណូលលើសផែនការ មានចំនួន ១,០៩៧.៩០ ប៊ីលានរៀល (ប្រមាណ ២៧៤.៤៧ លានដុល្លារអាមេរិក)។ ប្រសិនបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៧ ឃើញថា ចំណូលពន្ធ-អាករ សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៨ កើនឡើងចំនួន ១,០៣៦.៥៩ ប៊ីលានរៀល (ប្រមាណជា២៥៩.១៥ លានដុល្លារអាមេរិក) ស្មើនឹង ១៣.៣៧%។

ជារួមសរុប ក្នុងរយៈពេល៥ចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវកំណើនចំណូលពន្ធ ក្នុងរង្វង់ប្រមាណ ២០% ក្នុងមួយឆ្នាំ ក្នុងនោះឆ្នាំ២០១៤ បានចំនួន ៤២៦៧ ប៊ីលានរៀល (១,០៦៧ លានដុល្លារ), ឆ្នាំ២០១៥ បាន ៥,២១០ ប៊ីលានរៀល (១,៣០២លានដុល្លារ), ឆ្នាំ២០១៦ បាន៦,០១០.៤៨ប៊ីលានរៀល (១,៥០២.៦២លានដុល្លារ), ឆ្នាំ២០១៧ បាន ៧,៩០៦.៥២ប៊ីលានរៀល (១,៩៧៦.៦៤ លានដុល្លារ) និងឆ្នាំ២០១៨ បាន៨,៧៩១.៤០ប៊ីលានរៀល (២,១៩៧.៨៥លានដុល្លារ)។

ប្រភព៖ Khmer Daily ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់