- 2019-07-12 09:16:25
- ព័ត៌មាន
សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជុំវិញការ នាំចូលលុយគ្មានប្រភពច្បាស់លាស់ចូលកម្ពុជា
- 2019-07-12 09:16:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជុំវិញការ នាំចូលលុយគ្មានប្រភពច្បាស់លាស់ចូលកម្ពុជា
ចន្លោះមិនឃើញ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា សមត្ថកិច្ចកម្ពុជាបាននិងកំពុងធ្វើការបើកការស៊ើបអង្កេត ដើម្បីរកប្រភពនិងឫសគល់ពិតប្រាកដចំពោះការនាំចូលលុយដែលគ្មានប្រភពច្បាស់លាស់ចូលមកទឹកដីកម្ពុជា។
ក្នុងពិធីបិទទិវាប្រជាជនពិភពលោកលើកទី៣០ និងខួបទី២៥ឆ្នាំ នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ សមត្ថកិច្ចជំនាញកម្ពុជាបាន ធ្វើការរឹកអូស លុយជាង៧លានដុល្លារអាម៉េរិក ដែលគ្មានប្រភពច្បាស់លាស់ចូលមកកម្ពុជា។
សម្តេចក្រឡា ហោមបានបន្ដថា បច្ចុប្បន្នលុយទាំងនោះត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវនៅក្នុងធនាគារជាតិនៃកម្ពុជា។ សម្តេចក្រឡាហោមបានលើកឡើងថា សមត្ថកិច្ចកំពុងសហការជាមួយខាងសមត្ថកិច្ចហុងកុង ដើម្បីស្រាវជ្រាវចំពោះករណីនេះ ហើយដោយសារតែទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន កំពុងមានបញ្ហាបាតុកម្ម ដូច្នេះបញ្ហានេះ ត្រូវបានពន្យាពេលស្រាវជ្រាវសិន។ តែទោះបីយ៉ាងណាក៏ដោយ សម្តេចក្រឡាហោម បានអះអាងថា សមត្ថកិច្ចកម្ពុជា នឹងខិតខំស្រាវជ្រាវដើម្បីរកឫសគល់ប្រភពនៃលុយទាំងនោះ។
សូមជម្រាបជូនថា សមត្ថកិច្ចកម្ពុជានៅច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនបរទេសដែលបាននាំចូលលុយដុល្លារជាច្រើនម៉ឺន និងលានដុល្លារចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់កាលពីពេលកន្លងទៅថ្មីៗនេះ។ ភាគច្រើននៃជនសង្ស័យដែលនាំចូលលុយដុល្លារគ្មានប្រភពច្បាស់លាស់ពីក្រៅប្រទេសនោះ គឺជាជនជាតិ ចិន។ ជនទាំងនោះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងចាប់បញ្ជូនទៅតុលាការដើម្បីធ្វើការស្រាវជ្រាវ និងផ្តន្ទាទោសតាមច្បាប់របស់កម្ពុជា៕