• 2019-07-15 09:32:24
  • ព័ត៌មាន

រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ពី​ការ​វាស់វែង និង​ការកំណត់​ព្រំដី​ក្នុង​បឹង​ជើងឯក

  • 2019-07-15 09:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ស្ដីពី​ការ​​​វាស់វែង​ និង​ការ​កំណត់​ព្រំដី​ក្នុង​បឹង​ជើង​ឯក ស្ថិត​នៅ​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ដង្កោ។ សេចក្ដីជូន​ដំណឹង​នេះ បាន​ចុះ​ហត្ថលេខា​ដោយ​ ឯកឧត្តម​ ឃួង​ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៩។

រូបតំណាង​

សេចក្ដីជូនដំណឹង​ដដែល​​បាន​ប្រាប់​​ដល់​សាធារណជន និង​អង្គភាព​នានា ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្បាល​ដី​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទៃ​បឹង​ជើងឯក​ ក្នុង​ភូមិ​សាស្រ្ត​ខណ្ឌ​មាន​ជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​ថា ក្រុម​ការងារ​បច្ចេកទេស​ចុះ​វាស់វែង​ និង​កំណត់​ព្រំ​ដី​ក្នុង​ផ្ទៃ​បឹង​ជើង​ឯក​ នៃ​គណៈកម្មការ​ដឹកនាំ​អនុវត្ត​លិខិត​លេខ ៧៤៩ សជណ ចុះ​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ ២០១៩របស់​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​បាន​និង​កំពុង​ចុះ​វាស់វែង​ និង​កំណត់​ព្រំដី​ក្នុង​ផ្ទៃ​បឹង​ជើង​ឯក​ចាប់​​តាំង​ពី​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០១៩ ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម៖

  • ១. ចុះ​ស្វែង​រក​ចំណុច​ព្រំដី​ទំហំ​ ១៩០ហិកតា ដែល​ត្រូវ​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍ និង​ស្វែង​រក​ចំណុច​ព្រំដី​ អ្នក​កាន់​កាប់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ១៩០ហិកតា ដែល​ត្រូវ​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍ

  • ២. ចុះ​ស្វែង​រក​ចំណុច​ព្រំដី​ផ្ទៃ​បឹង​ជើង​ឯក​ទំហំ​ ១៨១​ហិកតា ដែល​ត្រូវ​រក្សា​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

  • ៣. ចុះ​សិក្សា​ និង​វាស់វែង​កំណត់​និយាម​កា​បណ្ដាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទៅ​កាន់​ទីតាំង​បឹង​ជើង​ឯក។

មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ការងារ​ចុះ​វាស់វែង​ និង​កំណត់​ព្រំដី​ក្នុង​ផ្ទៃ​បឹង​ជើង​ឯក​ខាង​លើ​ស្ទើរ​តែ​បញ្ចប់​ទាំង​ស្រុង​ ប៉ុន្តែ​ដោយ​ពិនិត្យ​ឃើញ​ថា​ម្ចាស់​ក្បាល​ដី​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​មិនទាន់​បាន​ផ្ដល់​កិច្ចសហការ​នោះ ក្រុមការងារ​នឹង​ទុក​រយៈពេល​ ៣០ថ្ងៃ​ទៀត គិត​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៩ រហូត​ដល់​ដល់​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០១៩ ជាកំហិត។

សូមអានសេចក្ដីប្រកាសព័ត៌មាន​ទាំងស្រុងខាងក្រោម​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់