- 2019-07-16 02:43:35
- ព័ត៌មាន
មកស្គាល់ ផ្លូវចោតខ្លាំងជាងគេបំផុតនៅវែលស៌ ទើបបំបែកកំណត់ត្រាពិភពលោក
- 2019-07-16 02:43:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ផ្លូវចោតខ្លាំងជាងគេបំផុតនៅវែលស៌ ទើបបំបែកកំណត់ត្រាពិភពលោក
ចន្លោះមិនឃើញ
ផ្លូវមួយខ្សែស្ថិតនៅភាគខាងជើងប្រទេសវែលស៌ ត្រូវបានប្រកាសទទួលស្គាល់ថាជាផ្លូវដែលចោតខ្លាំងជាងគេបំផុតក្នុងពិភពលោក។
ស្ថិតនៅទីក្រុង Harlech រដ្ឋ Gwynedd ផ្លូវមួយខ្សែដែលមានឈ្មោះ Ffordd Pen Llech បានបំបែកកំណត់ត្រាពិភពលោកជាផ្លូវចោតខ្លាំងបំផុតជាមួយនឹងជម្រាល ៣៧,៣៤%។ កំណត់ត្រាចាស់ កាន់កាប់ដោយផ្លូវ Baldwin នៃទីក្រុង Dunedin ប្រទេសណូវែលសេឡង់ដែលមានជម្រាល ៣៥%។ ប្រជាជននៅក្នុងទីក្រុង Harlech នេះ ភាគច្រើនរស់នៅជើងភ្នំ ចំណែកឯប៉ុស្តិ៍ប៉ូលិសស្ថិតនៅលើកំពូលភ្នំឯណោះ។
ជាមួយគ្នាដែរ អាជ្ញាធរនៅក្នុងទីក្រុង Harlech ផ្ទាល់ កំពុងរៀបចំពិធីជប់លៀងដើម្បីអបអរសាទរដល់ផ្លូវ Fford Pen Llech របស់ខ្លួនដែលបានបំបែកកំណត់ត្រាពិភពលោកក្លាយជាផ្លូវដែលចោតជាងគេបំផុតលើលោក៕