- 2019-07-16 08:30:08
- ព័ត៌មាន
អ្នកជ្រមុជទឹកភ្ញាក់ផ្អើលខ្លាំង ក្រោយប្រទះឃើញខ្ញែរសមុទ្រយក្សទំហំប៉ុនមនុស្ស (មានវីដេអូ)
- 2019-07-16 08:30:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជ្រមុជទឹកភ្ញាក់ផ្អើលខ្លាំង ក្រោយប្រទះឃើញខ្ញែរសមុទ្រយក្សទំហំប៉ុនមនុស្ស (មានវីដេអូ)
ចន្លោះមិនឃើញ
អ្នកជ្រមុជទឹកជនជាតិអង់គ្លេសមួយក្រុម បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងក្រោយប្រទះឃើញខ្ញែរសមុទ្រយក្សដែលមានទំហំប៉ុនមនុស្សនៅឆ្នេរ Falmouth ទីក្រុង Cornwallកាលពីថ្ងៃទី ១៣ខែកក្កដាកន្លងទៅ។
ខណៈពេលដែលកំពុងថតជីវិតសត្វសមុទ្រឲ្យកម្មវិធី BBC Earth អ្នកជ្រមុជទឹក Dan Abbott និងជីវវិទូ Lizzie Daly បានប្រទះឃើញខ្ញែរសមុទ្រយក្សតែម្ដង។ យោងតាមអ្នកថតរូបក្រោមទឹក Dan ឲ្យដឹងថា ខ្ញែរសមុទ្រយក្សនេះ មានប្រវែងប្រហែលជាង ១ម៉ែត្រកន្លះ ហើយទទឹងជិតកន្លះម៉ែត្រ។ ប្រភពដដែលបន្ដថា នេះជាសត្វខ្ញែរសមុទ្រយក្សធំបំផុតដែលខ្លួនទើបជួបប្រទះ ហើយវាជាបទពិសោធន៍ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។
គួរឲ្យដឹងថា ជារឿយៗគេប្រទះឃើញសត្វខ្ញែរសមុទ្រជាច្រើនអណ្ដែតមកទើរលើឆ្នេរសមុទ្រនៃចក្រភពអង់គ្លេស ហើយពួកវាអាចមានទម្ងន់រហូតដល់ ២៥គីឡូក្រាមឯណោះ៕
សូមទស្សនាវីដេអូខាងក្រោម ៖