- 2019-07-17 08:20:07
- ព័ត៌មាន
ថៃកាត់ទោសប្រហារជីវិតបុរសម្នាក់ ក្រោយរំលោភសម្លាប់ភ្ញៀវទេសចរអាល្លឺម៉ង់
- 2019-07-17 08:20:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃកាត់ទោសប្រហារជីវិតបុរសម្នាក់ ក្រោយរំលោភសម្លាប់ភ្ញៀវទេសចរអាល្លឺម៉ង់
ចន្លោះមិនឃើញ
បុរសជនជាតិថៃជាអ្នកប្រមូលសំរាមម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតក្រោយពេលដែលរូបគេរំលោភសម្លាប់ស្ត្រីជាភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់។
លោក Ronnakorn Romruen ត្រូវបានចាប់ខ្លួនភ្លាមៗកាលពីខែមេសាកន្លងទៅ រយៈពេលប៉ុន្មានម៉ោងក្រោយប្រទះឃើញសាកសពស្ត្រីវ័យ ២៧ឆ្នាំជនជាតិអាល្លឺម៉ង់កប់ក្រោមស្លឹកឈើ និងដុំថ្មនៅកោះ Sichang។ យោងតាមដីការបស់តុលាការឲ្យដឹងថា ជនល្មើសបានស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនប្រភេទមេតំហ្វេតាមីន នៅពេលដែលរូបគេរំលោភសម្លាប់ជនរងគ្រោះ។ នៅពេលដែលជនរងគ្រោះព្យាយាមរត់គេច បុរសជាជនល្មើសបានយកដុំថ្មវាយទៅលើក្បាល និងមុខដែលបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។ លោក Ronnakorn ត្រូវបានចោទប្រកាន់ពីបទរំលោភ, សម្លាប់, លាក់បាំងសាកសព និងការប្រើប្រាស់ថ្នាំញៀន។ ជាលទ្ធផល តុលាការសម្រេចកាត់ទោសប្រហារជីវិតរូបគេដោយចាក់ថ្នាំសម្លាប់នៅថ្ងៃពុធនេះ។
គួរឲ្យដឹងថា កាលពីឆ្នាំមុន រដ្ឋាភិបាលថៃបានកាត់ទោសប្រហារជីវិតលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ ២០០៩មក ដោយជនល្មើសវ័យ ២៦ឆ្នាំត្រូវបានចាក់ថ្នាំសម្លាប់ដូចគ្នា៕