• 2019-07-18 06:58:13
  • ព័ត៌មាន

អាជ្ញាធរនឹង​លែង​ឲ្យ​មាន​ចំណត​រថយន្ត​បណ្ដោះអាសន្នមុខអង្គរវត្ត​នៅខែក្រោយ​

  • 2019-07-18 06:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរា​ឲ្យ​ដឹងថា​ចាប់ពី​ខែក្រោយ​ទៅ​នឹងលែង​ឲ្យ​មាន​ចំណត​រថយន្តបណ្ដោះអាសន្ន​​នៅ​ខាងមុខ​ប្រាសាទ​អង្គរវត្ត​ទៀត​ហើយ ខណៈ​កន្លែងនេះនឹង​ត្រូវ​​ទុក​ជា​កន្លែង​ដាំកូនឈើឡើង​វិញ​ និង​មួយ​ផ្នែក​សម្រាប់ចំណត​រ៉ឺម៉កកង់​បី​វិញ​។

ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​ចុះថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា​ឲ្យ​ដឹងថា​ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ២០១៩ តទៅ​ចំណត​រថយន្ត​បណ្ដោះអាសន្ន​នៅ​ខាង​មុខ​ប្រសាទអង្គរវត្ត​បញ្ឈប់​ប្រតិបត្តិ​ការរបស់​ខ្លួន។

ម្ចាស់​រថយន្ត​ បើ​តាម​ប្រ​ភព​ដដែល​ អាច​យក​រថ​យន្ត​ទៅ​ចត​នៅ​ចំណត​ថ្មី​ដែល​ធ្វើ​រួច​ស្រេច​មានទី​តាំង​នៅ​ផ្នែក​ខាងលិច​នៃចំណត​បណ្ដោះ​អាសន្ន។ សម្រាប់​ទីតាំង​ចំណត​បណ្ដោះអាសន្ន​នោះវិញ​អាជ្ញាធរ​ថា​នឹង​ត្រូវ​រៀបចំជា​កន្លែង​ដាំ​កូន​ឈើឡើង​វិញ និង​មួយ​ផ្នែក​ទុក​សម្រាប់ចំណត​រ៉ឺ​ម៉ក​កង់​បី​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់