• 2019-07-18 07:57:14
  • ព័ត៌មាន

ពង្រឹងស្មារតី – ជាមនុស្ស ដេាយចៅ សុទត្តបរមិន្ទ

  • 2019-07-18 07:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Sonich Touch
  • សហការជាមួយ wapatoa.com

ភាគច្រេីន មនុស្សយេីងសុខចិត្តជ្រេីសរេីសបំបិតបំបាំងអារម្មណ៍ខ្លួនឯង ព្រោះគិតថាខ្លួនត្រូវធ្វើខ្លួនឲ្យរឹងមាំ កុំអោយអ្នកផ្សេងគេថាយេីងទន់ខ្សោយ។ តែតាមពិតយើងមិនចាំបាច់ធ្វើអញ្ចឹងរហូតទេ។

បេីទៅមេីលផ្ទាំងគំនូរដ៏ប្រណិតរបស់ចៅ សុទត្តបរមិន្ទវិញ គាត់បានគូរពីអារម្មណ៍ផ្សេងៗរបស់មនុស្សជាពិសេសមនុស្សប្រុស ដោយគាត់ចង់បង្ហាញថា មនុស្សគ្រប់គ្នា ជាពិសេសមនុស្សប្រុសទាំងចាស់ទាំងក្មេងអាចបង្ហាញពីអារម្មណ៍ខ្លួនចេញមកក្រៅ។ គាត់ចង់បង្ហាញថា មនុស្សប្រុសមិនបាច់ត្រូវធ្វើតាមសង្គម ខំតាំងចិត្តឲ្យគេមើលមកថាខ្លួនជាមនុស្សរឹងមាំ មិនដែលឈឹ មិនដែលយំនោះទេ។ គាត់បាននិយាយថា៖​

"ពេលដែលសង្គមបានប្រាប់មនុស្សយេីងថា ភាពរឹងមាំបានមកពីសមត្ថភាពរបស់មនុស្សម្នាក់ក្នុងការទុកភាពសេាកសៅនៅក្នុងខ្លួន ហេីយរឹងមាំហួសហេតុ ខ្ញុំគិតថាភាពរឹងមាំពិតប្រាកដនោះបានមកពីសេចក្តីក្លាហានក្នុងការទទួលស្គាល់អារម្មណ៍យើង និងប្រឈមមុខនឹងវាដោយមិនលាក់ពួនទៅវិញទេ។"

តោះទៅមេីលគំនូរដែលបរមិន្ទបានគូរឡើង ដែលជាផ្នែកមួយនៃកម្មវិធីជំនាន់នៃភាពច្នៃប្រឌិតជាមួយគ្នា!

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Sonich Touch

មតិយោបល់