• 2019-07-22 09:01:51
  • ព័ត៌មាន

ទាំងក្មេងទាំងពូកែ! រកឃើញសហក្រិន ៥ រូប លើកពានឆ្នើមៗប្រចាំឆ្នាំ ២០១៩

  • 2019-07-22 09:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់ពី​ធ្វើ​ការ​ដាក់​ពិន្ទុ​យ៉ាង​ម៉ត់​ចត់​ តាំង​ពី​ពេល​ចាប់​ផ្ដើម​ រហូត​ដល់​វគ្គ​បញ្ចប់​ ក្នុង​កម្មវិធី "ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​" នោះ​ ទី​បំផុត​ម្ចាស់​ពាន​រង្វាន់​ទាំង​ ៥ រូប​ បាន​រក​ឃើញ​ហើយ​។

​កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​កក្កដា​ នេះ​ "សភា​យុវពាណិជ្ជករ​ អន្តរជាតិ​កម្ពុជា"​ និង​ "សហ​គម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​" បាន​រៀប​ចំ​កម្ម​ពិធី​ប្រគល់​ពាន់​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ឆ្នាំ​ ២០១៩ នៅ​សណ្ឋាគារ​ សូ​ហ្វីតែ​ល ភ្នំពេញ​ ភូ​គិត្រា។​

​ពាន​រង្វាន់​សម្រាប់​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​ទាំង​ ៥ គឺ​ត្រូវ​បាន​បែក​ចែក​ជា​ ៥ ប្រភេទ​ខុសៗ​គ្នា​ ដែល​មាន​ដូច​ជា​ ផ្នែក​បច្ចេកវិទ្យា​ សង្គម​ ស្ត្រី​ អាជីវកម្ម​ចាប់​ផ្ដើម​ថ្មី និង​សហគ្រិន​វ័យ​ក្មេង​ ដែល​មាន​លក្ខខ័ណ្ឌ​ និង​ស្នាដៃ​លេច​ធ្លោ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ការ​ដឹក​នាំ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​។

លោក ជឿន ពិចិត្រ

​លោក ជឿន ពិចិត្រ សហ​ប្រធាន​គម្រោង​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ បាន​ឲ្យ​ដឹង​ថា​ ការ​ដាក់​ពិន្ទុ​ចំពោះ​បេក្ខភាព​ទាំង ១១ នាក់​ មក​ដល់​វគ្គ​ចុង​ក្រោយ​នេះ​ គឺ​ត្រូវ​ឆ្លង​កាត់​ ៤ ដំណាក់​កាល​ ដោយ​ដំណាក់​កាល​ទី​ ១ គឺ​ការ​ជម្រុះ​តាម​ការ​ដាក់​ពាក្យ​ ទី​ ២​ Public Pitch ទី​ ៣ ការ​សម្ភាសន៍​ ទី​ ៤ Final section day ដែល​ផ្ដល់​ពេល​ ២០ នាទី​ ដោយ​ទុក​ពេល​ ១០​នាទី​សម្រាប់​បេក្ខជន​ប្រកួត​ធ្វើ​បទ​បង្ហាញ​ និង​ ១០ នាទី​ សម្រាប់​សំណួរ​ចម្លើយ​។​

​ខាង​ក្រោម​នេះ​ជា​ម្ចាស់​ពាន់​រង្វាន់​ទាំង​ ៥ រូប​៖

​1.​​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​ផ្នែក​បច្ចេកវិទ្យា​

​លោក ប៊ុន ផាក ជា​ស្ថាបនិក​គេហទំព័រ​ «ផ្សារ» ដែល​វេទិកា​ទិញ​ទំនិញ​តាម​អនឡាញ​ ដោយ​អ្នក​ប្រើ​ប្រាស់​អាច​បញ្ជា​ទិញ​ទំនិញ​បាន​ជាង ៤០០ មុខ​ផ្សេង​គ្នា ដែល​មាន​ដូច​ជា​ សំលៀក​បំពាក់​បុរស​នារី គ្រឿង​អគ្គិសនី​ គ្រឿង​សង្ហារិម​ ជា​ដើម​។

​2.​​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ផ្នែក​សង្គម​

​លោក​ ឆន គីម​ពិ​ជ​ដ្ឋ ជា​ប្រធាន​ក្រុមហ៊ុន​ Mekong Valley និង​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ Hanchey Bamboo Resort ដែល​ជា​សហគ្រាស​មួយ​ផ្ដោត​លើ​ការ​រក​ចំណូល​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ផ្នែក​បដិសណ្ឋារកិច្ច​ទៅដល់​ អ្នក​រៀន​ចប់​ពី​អង្គការ​ ដែល​ជា​ដៃ​គូរ​របស់​ក្រុមហ៊ុន​។

​3.​​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​ផ្នែក​អាជីវកម្ម​ចាប់​ផ្តើម​ថ្មី​

​លោក ឡុង សុ​ភ័​ក្រ ជា​ស្ថាបនិក​ក្រុមហ៊ុន​ SL Supplier ដែល​ជា​ក្រុមហ៊ុន​បោះពុម្ព​ និង​ផ្គត់​ផ្គង់​សម្ភារៈ​ Marketing material (​សម្ភារៈ​ផ្សេងៗ​ ដែល​មាន​ Logo របស់​ក្រុមហ៊ុន​)​។

​4.​​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ផ្នែក​ស្ត្រី​

​កញ្ញា​ ឃុន ពិសី ជា​ស្ថាបនិក​នៅ​ក្រុម​ហ៊ុន career finder ដែល​បាន​បង្កើត​គេហទំព័រ​ និង​mobile app ថ្មី​មួយ​ សម្រាប់​ស្វែង​រក​ការងារ​ធ្វើ ដោយ​មាន​ឈ្មោះ​ថា workingna.com ក្នុង​គោល​បំណង​ជួយ​ក្រុមហ៊ុន​ផ្សេងៗ​ស្វែង​រក​បុគ្គលិក ឲ្យ​ស្រប​ទៅ​តាម​សម័យ​បច្ចេកវិទ្យា​ថ្មី​។

​5.​​ពាន​រង្វាន់​សហគ្រិន​ឆ្នើមប្រចាំឆ្នាំ​

លោកឧកញ៉ា នួន រិទ្ធី ជា​អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដែល​ជា​ក្រុមហ៊ុន សេ​វ៉ា​កម្ម​អចល​ន​វត្ថុ​។​

​ ​ ​

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់