• 2019-07-23 09:03:29
  • ព័ត៌មាន

"ជណ្តើរ" បណ្ដុំរូបភាព​ពី​អគារ​ប៊ុលឌិញ ដោយខៀវកាណែល

  • 2019-07-23 09:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Vayo
  • សហការជាមួយ wapatoa.com

មុនពេលដែលអគារប៊ុលឌិញសត្រូវបានគេកម្ទេចចោលនៅខែកក្កដា ឆ្នាំ២០១៧នោះ មានគ្រួសារប្រម៉ាណជាង ៥០០ គ្រួសារបានរស់នៅក្នុងអគារប្រវត្តិសាស្ត្រដ៏ចំណាស់មួយនេះ។ ក្នុងនាមជាអ្នកសង្កេតសម័យនេះ សិល្បករថតរូបខៀវកាណែល បានបញ្ចូលខ្លួនគាត់ទៅក្នុងជីវិតរបស់អ្នកនៅក្នុងអគារនោះ ហើយក៏បានរកឃើញថា សម្រាប់អគារនេះ ជណ្តើរគឺជាទីកន្លែងដ៏ពីសេសមួយ៖

«ក្រៅពីមុខងារធម្មតារបស់ជណ្តើរ វាក៏ជាសហគមន៍មួយដែលមនុស្សអង្គុយជួបជុំគ្នា និយាយលេង ជាកន្លែងដែលក្មេងរត់លេងប្រលែងគ្នា កន្លែងដែលគេលក់ចាប់ហួយ ហើយជាកន្លែងគេធ្វើក្រចកទៀតផង។ ជណ្តើរគឺជាវត្ថដែលភ្ជាប់អគារនេះពីមួយជាន់ទៅមួយជាន់ តែក៏ជាវត្ថុតំណាងដែលបានភ្ជាប់ទំនាក់ទំនងមនុស្សដែលស្នាក់នៅទីនោះផងដែរ។»

រូបថតទាំងនេះត្រូវបានគេដាក់តាំងពិព័ណ៌ក្នុងកម្មវិធីមួយដែលមានឈ្មោះថាជំនាន់នៃភាពច្នៃប្រឌិត។ នេះយើងបានជ្រើសរើសរូបថតដែលយើងស្រឡាញ់ពេញបេះដូងជាងគេមកបង្ហាញអ្នក!

កាណែលបានយល់ព្រមចែករំលែករូបខ្លះមកយើងដើម្បីយើងអាចចែកតទៅកាន់អ្នកអានទាំងអស់គ្នា។ តែគាត់នៅមានស្នាដៃស្អាតៗច្រើនទៀតណាស់ អ្នកអាចទៅមើលដោយខ្លួនឯងបានតាមរយៈ វ៉ិបសាយ របស់គាត់ផងដែរ!

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Vayo

មតិយោបល់