- 2019-07-24 02:27:54
- ព័ត៌មាន
ឌូតឺតេ ប្រកាសដកតំណែងអភិបាលក្រុងដែលមិនព្រមរំដោះផ្លូវសាធារណពីស្ថាប័នឯកជន
- 2019-07-24 02:27:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេ ប្រកាសដកតំណែងអភិបាលក្រុងដែលមិនព្រមរំដោះផ្លូវសាធារណពីស្ថាប័នឯកជន
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ បានធ្វើការបញ្ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ Eduardo Ano ឲ្យដកចាហ្វាយក្រុង ឬអភិបាលណាដែលមិនព្រមដកយកផ្លូវសាធារណពីស្ថាប័នឯកជន។
ថ្លែងទៅកាន់សន្និបាតថ្នាក់ជាតិលើកទី ៤ ប្រធានាធិបតីរូបនេះថ្លែងថា "មិនថាអភិបាលក្រុងណានោះទេ ឲ្យតែមិនហ៊ានដកយកផ្លូវសាធារណដែលត្រូវបានប្រើប្រាស់សម្រាប់ប្រយោជន៍ឯកជនមកវិញ ត្រូវតែបញ្ឈប់ពីតួនាទីភ្លាមៗ។” លោកឌូតឺតេ បានសំដៅទៅកាន់ផ្លូវសាធារណទាំងឡាយណាដែលត្រូវបានកាន់កាប់ដោយមន្ត្រីដើម្បីបម្រើដល់ស្ថាប័នឯកជន ដែលជាហេតុធ្វើឲ្យមានការកកស្ទះចរាចរជារឿយៗ។ លើសពីនេះទៀត ក៏រួមបញ្ចូលទាំងអ្នកលក់ដូរតាមផ្លូវដែលធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាជនដោយគ្មានការអនុញ្ញាតឲ្យលក់ដូរពីរដ្ឋាភិបាល។
គួរឲ្យដឹងថា តាមរបាយការណ៍របស់ភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) ឲ្យដឹងថាហ្វីលីពីនខាតបង់ប្រមាណជា ៣,៥ប៊ីលានប៉េសូក្នុងមួយថ្ងៃដោយសារការកកស្ទះចរាចរ៕