• 2019-07-29 03:41:39
  • ព័ត៌មាន

ស្ដែងៗ! អ្នករត់ពន្ធគ្រឿងញៀន នាំគ្នាបោះកូកាអ៊ីនចូលសមុទ្រពេលគយដេញចាប់ (មានវីដេអូ)

  • 2019-07-29 03:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ បង្ហាញ​ពី​អ្នក​រត់​ពន្ធ​គ្រឿងញៀន​តាម​ទូក​មួយ​ក្រុម បាន​នាំ​គ្នា​ទម្លាក់​កូកាអ៊ីន​ចូល​ទៅ​ក្នុង​ទឹក ខណៈ​ពេល​ដែល​គយ​អាមេរិក​កំពុង​ដេញ​តាម​ចាប់​ខ្លួន។

ហេតុការណ៍​នៅ​ក្នុង​វីដេអូ​ដែល​បញ្ចេញ​ដោយ​គយ​អាមេរិក​នេះ បាន​កើតឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ខណៈ​ពេល​ដែល​ពួកគេ​ព្យាយាម​រត់​ពន្ធ​គ្រឿង​ញៀន​ពី​សមុទ្រ​ប៉ាស៊ីហ្វិក ទៅ​កាន់ទីក្រុង San Diego រដ្ឋ​កាលីហ្វរញ៉ា​សហរដ្ឋអាមេរិក។ យោង​តាម​ឆ្មាំ​សមុទ្រ​អាមេរិក​ឲ្យ​ដឹង​ថា ក្រោយ​ធ្វើ​ការ​ឃាត់​ទូក​រត់​ពន្ធ​គ្រឿងញៀន​នេះ ពួកគេ​ដក​ហូត​បាន​កូកាអ៊ីន​ប្រមាណ​ជា ១ ០៤៣ គីឡូក្រាម​ដែល​នៅ​សេសសល់​ក្រោយ​ពី​ទម្លាក់​អស់​ខ្លះ​ចូល​សមុទ្រ និង​មាន​តម្លៃ​ប្រហែល ៣០​លាន​ដុល្លារ។

ជាមួយគ្នា ឆ្មាំ​សមុទ្រ​អាមេរិក បាន​ដក​ហូត​ម្សៅ​កូកាអ៊ីន​ប្រមាណ​ជា ១០៤ ៣២៦​គីឡូក្រាម និង​ចាប់​ខ្លួន​ជន​ល្មើស​ជាង ៤០០​នាក់​ហើយ​ដែល​ពួកគេ​ព្យាយាម​រត់​ពន្ធ​គ្រឿងញៀន​ចូល​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់