- 2019-08-02 07:09:25
- ព័ត៌មាន
អគ្គិភ័យឆេះកណ្ដាលក្រុងព្រឹកមិញ គ្រប់គ្រងស្ថានការណ៍បានហើយ ប៉ុន្ដែមានសមត្ថកិច្ចម្នាក់សន្លប់ឈ្លក់ផ្សែង
- 2019-08-02 07:09:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គិភ័យឆេះកណ្ដាលក្រុងព្រឹកមិញ គ្រប់គ្រងស្ថានការណ៍បានហើយ ប៉ុន្ដែមានសមត្ថកិច្ចម្នាក់សន្លប់ឈ្លក់ផ្សែង
ចន្លោះមិនឃើញ
សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា មន្រ្តីសមត្ថកិច្ចពន្លត់អគ្គិភ័យម្នាក់បានសន្លប់ ដោយសារឈ្លក់ផ្សែងខ្លាំង នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះឃ្លាំងស្ដុកស្នោ នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ ស្ថានភាពអគ្គិភ័យត្រូវបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី ២ សីហា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់គេហទំព័ររបស់ អគ្គស្នងការនគរបាលរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ មូលហេតុ និងទំហំនៃការខូចខាត សមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយទេ។
ក្រុមការងារ Sabay បានចុះទៅផ្ដិតរូបផ្ទាល់នៅក្នុងកន្លែងហេតុ ដូច្នេះ សូមប្រិយមិត្តមើលសកម្មភាព របស់សមត្ថកិច្ច និងកម្លាំងពាក់ព័ន្ធ ក៏ដូចជា ទិដ្ឋភាពទូទៅ ដែលបានរួមគ្នាដុតដៃដុតជើង ពន្លត់អគ្គីភ័យធ្វើឲ្យផ្សែងហុយទ្រលោម នៅកណ្ដាលក្រុងភ្នំពេញ ក្នុងខណ្ឌ៧មករា ដូចខាងក្រោមនេះ៖
[វីដេអូ Live ពីព្រឹត្តិការណ៍អគ្គីភ័យ ព្រឹកមិញ]