/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/5d450ca7e9db2_1564806300_medium.jpg)
- 2019-08-03 04:35:25
- ព័ត៌មាន
ព្រឹកនេះ អាជ្ញាធរខេត្តព្រះសីហនុ នាំគ្នាសម្អាតគំនរកំប្លោករសាត់តាមទឹកសមុទ្រ
- 2019-08-03 04:35:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹកនេះ អាជ្ញាធរខេត្តព្រះសីហនុ នាំគ្នាសម្អាតគំនរកំប្លោករសាត់តាមទឹកសមុទ្រ
ចន្លោះមិនឃើញ
កំប្លោកជាច្រើនបានរសាត់តាមទឹកសមុទ្រ ដែលមកទើនៅឆ្នេរអូឈើទាល ដែលសមត្ថកិច្ចខេត្តព្រះសីហនុ កំពុងប្រមូលសម្អាតកំប្លោកទាំងនោះ នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩នេះ។
ការសម្អាតគំនរកំប្លោកខាងលើនេះ ធ្វើឡើងដោយរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន ក្រុមហ៊ុនសម្រាម និងផ្នែកពាក់ព័ន្ធមួយចំនួន ដោយចុះសម្អាតគំនរកំប្លោក ឆ្នេរអូឈើទាល ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះបើតាមការឲ្យដឹងពី លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន ដែលបានឆ្លើយឆ្លងតាមសារអេឡិចត្រូនិច។
បើទោះបីជាយ៉ាងណា លោក លឹម ភត្រី បានឲ្យដឹងថា តួលេខនៃការប្រមូលគំនរកំប្លោកព្រឹកនេះ ប៉ុន្មានតោន នៅមិនទាន់ដឹងនៅឡើយព្រោះកំពុងប្រតិបត្តិការនៅឡើយ ហើយកំប្លោក ដែលប្រមូលបាននឹងយកទៅចាក់ចោលនៅទីតាំងចាក់សម្រាម។
គេនៅចាំបានថា កាលពីឆ្នាំ២០១៨កន្លងទៅ កំប្លោកបានរសាត់តាមសមុទ្រ មកទើតាមឆ្នេរមួយចំនួន ដូចជាឆ្នេរអូឈើទាល និងឆ្នេរអូរត្រេះ ជាដើម។ ប្រភពកំប្លោកដែលរសាត់មកឆ្នេរខ្មែរនាពេលនោះ ត្រូវបានអតីតភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បញ្ជាក់ថា ប្រភពមកពីប្រទេសជិតខាង៕
រូបភាព និងវីដេអូ៖ ប្រភពពីមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ