• 2019-08-05 02:06:27
  • ព័ត៌មាន

របួសជិត ៥០នាក់ ក្រោយរលក​សិប្បនិម្មិតនៅសួនទឹកចិន​ខុសបច្ចេកទេស (មានវីដេអូ)

  • 2019-08-05 02:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​ទឹក​មួយ​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​ក្រោយ​ពេល​ដែល​ម៉ាស៊ីន​បង្កើត​ទឹក​រលក​សិប្បនិម្មិត​ខុស​បច្ចេកទេស​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច ៤៤​នាក់​រង​របួស។

ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ កើត​ឡើង​នៅ​ក្នុង​សួន​ទឹក Yulong Shuiyun នៃ​ទីក្រុង Longjing ប្រទេស​ចិន​ជិត​ព្រំ​ដែន​កូរ៉េខាងជើង។ មនុស្ស​សរុប​ចំនួន ៤៤​នាក់ បាន​រង​របួស​ដោយ​សារ​កំហុស​បច្ចេក​ទេស​នៃ​ម៉ាស៊ីន​បង្កើត​ទឹក​រលក បណ្ដាល​ឲ្យ​មាន​រលក​យក្ស​បោកបក់​មនុស្ស​គៀង​គរ​លើ​គ្នា។ វីដេអូ​នៃ​ហេតុការណ៍​នេះ ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ចិន Weibo ហើយ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់ ខណៈ​អ្នក​ខ្លះ​ទៀត​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​ទៅ​កម្សាន្ដ​នៅ​សួន​ទឹក។ យ៉ាង​ណា​មិញ យោង​តាម​សេចក្ដីថ្លែង​ការណ៍​របស់​សួន​ទឹក បាន​ធ្វើ​ការ​ច្រាន​ចោល​ពាក្យ​ចរចាម​អារាម​ថា​ហេតុការណ៍​ខាង​លើ​បណ្ដាល​មក​ពី​បុរស​ស្រវឹង​ស្រា​ទៅ​បញ្ជា​ម៉ាស៊ីន។

ក្រោយ​កើត​ហេតុ ភ្នាក់​ងារ​សង្គ្រោះ​ក្នុង​តំបន់​មួយ​ចំនួន​រួម​ទាំង​នាយកដ្ឋាន​សង្គ្រោះ​បន្ទាន់​របស់​ទីក្រុង ក៏​ដូចជា​ភ្នាក់​ងារ​ទេសចរ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ដ​ពាក់ព័ន្ធ​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់