- 2019-08-06 06:55:32
- ព័ត៌មាន
អ្នកទោសរត់ពន្ធគ្រឿងញៀន តុបតែងខ្លួនជាស្រីប៉ុនប៉ងហែកគុក តែត្រូវបកស្បែកមុខ (មានវីដេអូ)
- 2019-08-06 06:55:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកទោសរត់ពន្ធគ្រឿងញៀន តុបតែងខ្លួនជាស្រីប៉ុនប៉ងហែកគុក តែត្រូវបកស្បែកមុខ (មានវីដេអូ)
ចន្លោះមិនឃើញ
អ្នកទោសរត់ពន្ធគ្រឿងញៀនម្នាក់ក្នុងពន្ធនាគារនៃប្រទេសប្រេស៊ីល បានប្រើប្រាស់ការតុបតែងខ្លួនជាក្មេងស្រីដើម្បីប៉ុនប៉ងចេញពីគុក ប៉ុន្តែចុងក្រោយត្រូវប៉ូលិសចាប់បានកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅពន្ធនាគារ Bangu នៃរដ្ឋ Rio de Janeiro ដែលជនល្មើសឈ្មោះ Clauvino da Silva ព្យាយាមចេញពីគុក។ យោងតាមមន្ត្រីប៉ូលិសក្នុងគុកឲ្យដឹងថា បុរសខាងលើ បានតែងខ្លួនជាកូនស្រីដែលមកជួបសួរសុខទុក្ខ ដោយពាក់ស្បែកមុខ និងសក់ហើយគេចចេញតាមទ្វារខាងមុខ។ ផែនការរបស់គេ គឺឲ្យកូនស្រីនៅក្នុងគុករបស់ខ្លួនជំនួសសិនដើម្បីកុំឲ្យមានការសង្ស័យ។
ក្រោយផែនការនេះ បានទទួលបរាជ័យដោយប៉ូលិសធ្វើការចាប់ខ្លួនកូនស្រីរបស់គេ និងមនុស្ស ៧នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងការជួយរំដោះអ្នកទោស។ ចំណែកឯជនល្មើស Silva នឹងត្រូវប្ដូទៅកាន់គុក rio Laércio da Costa Pelegrino ហើយទទួលការពិន័យបន្ថែមទៀត៕
សូមទស្សនាវីដេអូខាងក្រោម ៖