• 2019-08-06 09:53:47
  • ព័ត៌មាន

អាជ្ញាធរក្រុងព្រះសីហនុ ចាប់ផ្ដើមកាយសំរាមចេញពីអូរ និងប្រឡាយ សម្រាប់រំដោះទឹក

  • 2019-08-06 09:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីព្រឹកថ្ងៃទី ៦សីហា ២០១៩ មកដល់រសៀលថ្ងៃដដែល អាជ្ញាធរបានកាយសំរាមចេញពីអូរ និងប្រឡាយ បានជាង២ឡាន នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ការស្ដារអូរ និងប្រឡាយនេះ គឺមានការចូលរួមពី ក្រុមហ៊ុនប្រមូលសំរាម, មន្ទីរសាធារណការ, មន្ទីរធនធានទឹក និងផ្នែកពាក់ព័ន្ធមួយចំនួន។

លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បានឲ្យដឹងថា ក្រុមការងារបានចុះកាយសំរាម បានចំនួន២ឡាន គិតតាំងពីព្រឹកមិញរហូតមកដល់ឥលូវនេះ ដែលស្ថិតនៅទីតាំងខាងលើ។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករ ដែលកន្លងមក ធ្លាប់មានទម្លាប់អាក្រក់​បោះ​ចោល​សំរាម​ចូលទៅក្នុងអូរ និងប្រឡាយ សម្រាប់រំដោះទឹកចេញពីក្រុង ឲ្យឈប់បន្ដសកម្មភាពអវិជ្ជមានទាំងនេះ។

ទន្ទឹមនឹងនេះបានស្នើឲ្យចូលរួមវេចខ្ចប់កាកសំណល់សំរាម យកទៅទុកដាក់នៅតាមទីតាំងសមរម្យ ឲ្យបានទាំងអស់គ្នា ដើម្បីបរិស្ថានអនាម័យក្រុងស្អាត មានសោភ័ណភាព ជាពិសេសដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងជន់លិចផ្លូវ និងលិចផ្ទះ របស់ប្រជាពលរដ្ឋនាថ្ងៃខាងមុខ។

រូបភាព៖ មន្រ្តី​រដ្ឋបាល​ក្រុង​ព្រះសីហនុ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់