• 2019-08-13 08:06:24
  • ព័ត៌មាន

ប្រទេសមួយនៅអាស៊ានល្បីជំនាញខាងវះកាត់ប្ដូរភេទបំផុត

  • 2019-08-13 08:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ​ជា​ប្រទេស​ដែល​បើក​ទូលាយ​រឿង​ LGBT​ ស្រាប់​ ហើយ​រឿង​ភេទ​ចម្រុះ​នេះ​ក៏​តែង​ត្រូវ​បាន​សង្គម​យក​ចិត្ត​ទុកដាក់​មិន​តិច​ដែរ។​ ដោយ​ការ​បើក​ទូលាយ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ជាង​មួយ​ទសវត្ស​កន្លង​មក​នេះ​ ប្រទេស​ថៃ​ក្លាយ​ជា​មជ្ឈមណ្ឌល​វះកាត់​ប្ដូរ​ភេទ​មួយ​របស់​ពិភពលោក​រួច​បាត់​ទៅ​ហើយ។​ មនុស្ស​ជា​ច្រើន​អាច​សង្ស័យ​ថា​ ហេតុ​អ្វី​មិន​មែន​ជា​ប្រទេស​កូរ៉េ​ដែល​ល្បីល្បាញ​រឿង​វះកាត់​កែ​សម្ផស្ស?​ ខាង​ក្រោម​នេះ​ជា​ដើម​ចម​ដែល​ធ្វើ​ឲ្យ​ជំនួញ​វះកាត់​ប្ដូរភេទ​នៅ​ថៃ​រីក​លូតលាស់​ខ្លាំង ៖​

ថ្វី​ដៃ​ពេទ្យ ៖​

គ្រូពេទ្យ​នៅ​ថៃ​មាន​ជំនាញ​ខ្ពស់​ និង​បទ​ពិសោធន៍​ច្រើន​ ព្រោះ​ការ​វះកាត់​ប្ដូរភេទ​នេះ​មាន​នៅ​ថៃ​តាំង​ពី​យូរ​ណាស់​មក​ហើយ។​

បច្ចេក​វិទ្យា​ទំនើប ៖​

ដោយ​ហេតុ​តែ​ថៃ​ជា​ប្រទេស​ដែល​បើក​ទូលាយ​រឿង​ភេទ​ចម្រុះ​ រឿង​ការ​វះ​កាត់​ប្ដូរភេទ​ ទើប​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ធំ​ៗ​ជា​ច្រើន​ បើក​បម្រើ​ការ​សេវាកម្ម​វះកាត់​នេះ។​ មន្ទីរពេទ្យ​ទាំង​នោះ​ មាន​ដើម​ទុន​ខ្ពស់​ក្នុង​ការ​នាំ​ចូល​ឧបករណ៍​ទំនើប​ៗ​ បច្ចេក​វិទ្យា​ថ្មី​ៗ​ ដែល​អាច​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់​ដល់​អតិថិជន។​

ចុចអាន៖ មកដឹង​តម្លៃ​វះកាត់​ប្ដូរ​ភេទ​នៅ​ថៃ​ ជាកញ្ចប់ទាំងវះកាត់និងស្នាក់នៅ

តម្លៃ​សមរម្យ ៖​

បើ​ប្រៀបធៀប​តម្លៃ​វះកាត់​នេះ​ជាមួយ​បណ្ដា​ប្រទេស​នៅ​អ៊ឺរ៉ុប​ តម្លៃ​នៅ​ទីនោះ​ខ្ពស់​ជាង​នៅ​ថៃ​ពី​ ៥​ ទៅ​ ១០​ ដង​ឯណោះ។​ គ្លីនិក​នៅ​ថៃ​ខ្លះ​ក៏​អាច​វះកាត់​បាន​យ៉ាង​ល្អ​ដោយ​ចំណាយ​លុយ​មិន​ដល់​មួយ​សែន​បាត​ផង​ តែ​គុណភាព​អាច​នឹង​មិន​ដល់​មន្ទីរពេទ្យ​អន្តរជាតិ​ធំ​ៗ​នៅ​ឡើយ​ទេ។​

វះកាត់​ប្ដូរភេទ​ពូកែ​ជាង​កូរ៉េ ៖​

ភាគ​ច្រើន​ពេល​គេ​និយាយ​ដល់​ការ​វះកាត់​កែ​សម្ផស្ស​ គេ​នឹង​នឹក​ឃើញ​ប្រទេស​កូរ៉េ​មុន​គេ។​ តែ​តាម​ការ​ពិត​ទៅ​ នៅ​កូរ៉េ​ជំនាញ​ខាង​វះកាត់​ប្ដូរ​ទម្រង់​មុខមាត់​ច្រើន​ជាង​ (ជនជាតិ​កូរ៉េ​ច្រើន​តែ​មាន​ទម្រង់​មុខ​ធំ​ ថ្គាម​ធំ​ ដូចនេះ​ពេទ្យ​កែសម្ផស្ស​កូរ៉េ​មាន​ជំនាញ​ខាង​វះកាត់​ប្ដូរ​ទម្រង់​មុខ​ កាត់​ឆ្អឹង​នេះ​ជាង​នៅ​ថៃ)។​

កន្លែង​សម្រាក​ព្យាបាល ៖​

មាន​គ្លីនិក​ជា​ច្រើន​បើក​ជា​មន្ទីរ​វះកាត់​ជា​ពិសេស​ ហើយ​មាន​ការ​រចនា​ឲ្យ​ស្រដៀង​នឹង​សណ្ឋាគារ​ ឬ​ រីសត​ ដើម្បី​ឲ្យ​អតិថិជន​ទទួល​បាន​ភាព​ស្រណុក​សុខ​ស្រួល​ក្នុង​អំឡុង​ពេល​សម្រាក​ព្យាបាល។​ មាន​កន្លែង​ខ្លះ​ ក៏​មាន​ទី​សម្រាក​ព្យាបាល​ប្រណិត​ៗ​ ដើម្បី​ទទួល​បាន​សេវាព្យាបាល​លឿន​រហ័ស​ទាន់ចិត្ត​គ្រប់​ពេលវេលា​ទៀត​ផង។​

ការ​បើក​ទូលាយ​រឿង​ភេទ​ចម្រុះ ៖​

សង្គម​ភេទ​ទី​ ៣​ កាន់​តែ​មាន​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ឡើង​ៗ​ មិន​ថា​តែ​ក្នុង​ប្រទេស​ថៃ​ ឬ​នៅ​បរទេស​ទេ។​ មនុស្ស​ជា​ច្រើន​អាច​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​បាន​យ៉ាង​សេរី​ជាង​មុន​ ធ្វើ​ឲ្យ​អត្រា​ការ​វះកាត់​ប្ដូរ​ភេទ​មាន​ការ​កើន​ឡើង​ខ្ពស់​ដូច​គ្នា។​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​នេះ​ មន្ទីរពេទ្យ​អន្តរជាតិ​ មួយ​នៅ​បាងកក​ប្រទេសថៃ​បាន​វះកាត់​ប្ដូរភេទ​អ្នក​ទៅ​ទទួល​សេវាកម្ម​ច្រើន​ Top 3​ នៅ​អាស៊ី​ ប្រមាណ​ជា​ ១ ៥០០​ នាក់​រួច​ទៅ​ហើយ​ក្នុង​រយៈ​ពេល​ ២០​ ឆ្នាំ​មក​នេះ៕​

ប្រភព៖ BrandThink ប្រែ​សម្រួល៖ Sokchea Heng

មតិយោបល់