• 2019-08-14 00:30:00
  • ព័ត៌មាន

វះកាត់​ប្ដូរភេទ​មិនមែន​លេង​សើច​ទេ​ មានគ្រប់លក្ខខណ្ឌទើបគេអាចវះកាត់ឲ្យបាន

  • 2019-08-14 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នក​មួយ​ចំនួន​ប្រហែល​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា​ ការ​វះកាត់​ប្ដូរភេទ​នៅ​ថៃ​ស្ទើរ​តែ​ជា​រឿង​ធម្មតា​ដូច​ការ​វះកាត់​កែ​សម្ផស្ស​។​ សូម្បី​នៅ​តាម​កម្មវិធី​ទូរទស្សន៍​ថៃ​មួយ​ចំនួន​ក៏​មាន​ការ​ទស្សន៍​ទាយ​ពី​ចំនួន​ដង​ការ​វះកាត់​របស់​ភ្ញៀវ​កិត្តិយស​ដែរ​ ដែល​អ្នក​ខ្លះ​និយាយ​រៀបរាប់​ពី​ដំណើរ​ការ​វះកាត់​ប្ដូរភេទ​របស់​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​យ៉ាង​បើក​ចំហរ​ទៀត​ផង។​ ខាងក្រោម​នេះ​ ជា​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​អ្នក​ដែល​ចង់​វះកាត់​ត្រូវ​មាន ៖​

អាយុ៖​ ត្រូវ​មាន​អាយុ​ចាប់​ពី​ ២០ឆ្នាំ​ឡើង​ទៅ​ ក្នុង​ករណី​អាយុ​តិច​ជាង​ ២០ឆ្នាំ​ ចាំបាច់​ត្រូវ​មាន​ឪពុកម្ដាយ​ ឬអាណា​ព្យាបាល​តាម​ច្បាប់​អនុញ្ញាត​ឲ្យ​ទទួល​ការ​វះកាត់។​

អរ​ម៉ូន​ភេទ៖​ ករណី​វះកាត់​ប្ដូរពី​ភេទ​ប្រុស​ទៅ​ជា​ភេទ​ស្រី​ ចាំបាច់​ត្រូវ​មាន​ការ​ចាក់​អរម៉ូន​ភេទ​ស្រី​បន្សាំ​មិនតិច​ជាង​ ១​ឆ្នាំ​មុន​ការ​វះកាត់។​

អត្តចរិត​ពី​ធម្មជាតិ៖​ អ្នក​វះកាត់​ត្រូវ​មាន​អារម្មណ៍​ និង​ចិត្ត​គំនិត​ របៀប​រស់នៅ​ជា​ស្រី​យូរ​មក​ហើយ​ ឬ​រាប់​ចាប់​ពី​ធំ​ដឹង​ក្ដី​មក។​

ការ​រស់នៅ៖​ ចាំបាច់​ត្រូវ​ធ្លាប់​រស់នៅ​ជា​មនុស្ស​ស្រី​មក​យ៉ាង​តិច​ ១ឆ្នាំ​រួច​មក​ហើយ។​

ផ្លូវ​អារម្មណ៍៖​ អ្នក​ដែល​ត្រូវ​ទទួល​ការ​វះកាត់​ប្ដូរ​ពី​ប្រុស​ទៅ​ជា​ស្រី​ ត្រូវ​ប្រាកដ​ថា​ខ្លួន​ឯង​មាន​អារម្មណ៍​ស្អប់​ខ្ពើម​អវៈយវៈ​របស់​ខ្លួន​ តែង​តែ​គិត​ថា​ជា​អវៈយវៈ​ចំណែក​លើស​ជា​ដើម។​

សភាព​ផ្លូវចិត្ត៖​ ឆ្លង​កាត់​ការ​វាយ​តម្លៃ​សុខភាព​ផ្លូវ​ចិត្ត​និង​មាន​លិខិត​ទទួល​ស្គាល់​ពី​គ្រូពេទ្យ​ចិត្តសាស្រ្ត​ថា​ មាន​សភាព​ផ្លូវ​ចិត្ត​ធម្មតា​ និង​អាច​ទទួល​បាន​ការ​វះកាត់​ផ្លាស់​ប្ដូរ​ភេទ​បាន។​

សុខភាព​ផ្លូវកាយ៖​ ត្រូវ​មាន​សុខភាព​ រាង​កាយ​ល្អ​បរិបូរណ៍​ មិនមាន​ជំងឺ​រាំរៃ​ជាប់​ខ្លួន៕

ប្រភព៖ BrandThink ប្រែ​សម្រួល៖ Sokchea Heng

មតិយោបល់