• 2019-08-19 03:12:00
  • ព័ត៌មាន

មក​ស្គាល់​មុខ​គណៈកម្មការ​ទាំង​ ៨ រូប​ ផ្ដល់​ពិន្ទុ​ក្នុង​កម្មវិធី​ប្រកួត​ឆុង​កាហ្វេ​ថ្នាក់​ជាតិ​

  • 2019-08-19 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឆ្លង​កាត់​វគ្គ​ជម្រុះ​ ៣ ដំណាក់​កាល​ ដែល​មាន​ដូច​ជា​ សិក្ខា​សិលា​ណែ​នាំ​អំពី​ការ​ប្រកួត​ វគ្គ​អនុវត្ត​ត្រៀម​ប្រលង​ជម្រុះ​បឋម​ និង​វគ្គ​ជម្រុះ​បឋម​នោះ​  ពេល​នេះ​បេក្ខជន​ប្រកួត​ឆុង​កាហ្វេ​ទាំង​នោះ​ បាន​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ និង​វគ្គ​ផ្ដាច់​ព្រាត់​ហើយ​។

វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ និង​វគ្គ​ផ្ដាច់​ព្រាត់​នេះ​ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​ ២០ និង​ ២១ ខែ​សីហា​ ឆ្នាំ​ ២០១៩ នៅ​ផ្សារ​ទំនើប​ អ៊ីអន ១ ដោយ​មាន​ការ​ចូល​រួម​ពី​គណៈកម្មការ​រហូត​ដល់​ ៨ រូប​ ទាំង​ក្នុង​ស្រុក​ ប្រចាំ​តំបន់​ និង​លំដាប់​ពិភព​លោក​។

គណៈកម្មការ​ទាំង​ ៨ រូប​នោះ​ មាន​ដូច​ជា​៖

១. អ្នក​នាង​ Kimberly Yer មក​ពី​ប្រទេស​សិង្ហបុរី​ ជា​ប្រធាន​គណៈកម្មការ​

២. លោក​ Tristan Michael Creswick ប្រទេស​អូស្ត្រាលី​

៣. កញ្ញា​ Visal Chea មក​ពី​ប្រទេស​កម្ពុជា​

៤. កញ្ញា​ Gloria Soh មក​ពី​ប្រទេស​សិង្ហបុរី​

៥. លោក You Seng Kim ប្រទេស​កម្ពុជា

៦. អ្នកនាង Laila Dimyati មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​

៧. លោក Yong En Nick ប្រទេស​ម៉ាឡេស៊ី​

៨. លោក Sambath Bunsea មក​ពី​ប្រទេស​កម្ពុជា​

ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជា 2019 ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន ខូហ្វី និង វិទ្យាស្ថាន ខូហ្វី ក្រោមដោយកិច្ចសហការពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជា ក្នុងនោះផងដែរក៏មានសហការឧបត្ថមពីក្រុមហ៊ុនផ្សេងៗទៀត៕        

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់