- 2019-08-19 03:25:00
- ព័ត៌មាន
ទុកសក់១៨ឆ្នាំ បានប្រវែង២.៥ម៉ែត្រ គេសុំទិញ១៥០០០ដុល្លារ តែមិនខ្ចីលក់
- 2019-08-19 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុកសក់១៨ឆ្នាំ បានប្រវែង២.៥ម៉ែត្រ គេសុំទិញ១៥០០០ដុល្លារ តែមិនខ្ចីលក់
ចន្លោះមិនឃើញ
កម្រងសក់ក្បាលដែលមានតម្លៃខ្ពស់ពពករបស់នារីមកពីចិនម្នាក់នេះ ក្រៅពីមានតម្លៃថ្លៃហើយ ក៏ធ្លាប់ប៊ិះធ្វើឲ្យអ្នកបើកឡានបាត់បង់ជីវិតដូចគ្នាដោយសារតែងាកមើលយូរពេក។
កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មាន Kankanews របស់ចិនបានចុះផ្សាយថា នារីមួយរូបឈ្មោះ Feng Gao Fei រស់នៅ ស្រុក Li Shui ខេត្ត Zhe Jiang ដែលកំពុងមានសក់ប្រវែង២ម៉ែត្រកន្លះ កំពុងតែល្បីកក្រើក។ តាមនោះដែរ នារីរូបនេះមិនបានកាត់សក់របស់ខ្លួនតាំងពីរៀនចប់វិទ្យាល័យមកម៉្លេះ។
ខុសពីមនុស្សធម្មតាដែលតែងកក់សក់នៅក្នុងបន្ទប់ទឹកនោះ រាល់ពេលកក់សក់ម្ដងៗ Gao Fei ត្រូវទៅកក់សក់នៅទន្លេជិតផ្ទះ ព្រោះបន្ទប់ទឹកតូចពេកផ្ទុកសក់នាងមិនបាន ហើយរាល់ពេលកក់ម្ដងៗ ក៏ចំណាយពេលច្រើនជាងអ្នកដទៃខ្លាំងផងដែរ គឺប្រមាណ១ម៉ោង។
ទោះបីជាពេញចិត្តនឹងសក់វែងរបស់ខ្លួនក៏ដោយ តែនារីខាងលើបានឲ្យដឹងថាខ្លួនក៏ជួបរឿងពិបាកមិនតិចដែរ ព្រោះរាល់ព្រឹកមុនចេញធ្វើការ គឺនាងត្រូវងើបពីភ្លឺព្រោះរយៈពេលសិត និងបួងសក់នោះគឺអស់ពេលជិត១ម៉ោងទៅហើយ។ នាងបានបន្ថែមថា ដោយសារតែសក់វែងរបស់ខ្លួន ក៏ធ្លាប់ធ្វើឲ្យតៃកុងឡានមួយចំនួនជួបគ្រោះថ្នាក់ផងដែរ ដោយសារតែរវល់មើលសក់នាង ភ្លេចមើលខាងមុខ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺធ្លាប់មានមជ្ឈមណ្ឌលសក់សុំទិញសក់របស់នាងវិញក្នុងតម្លៃដល់ទៅ១០ម៉ឺនយាន់ (១៥០០០ដុល្លារ) ដើម្បីយកទៅតាំង តែនាងបាននិយាយថាទោះខ្ពស់ជាងនេះក៏នាងមិនកាត់លក់ដែរ ព្រោះនាងបានទុកអស់១៨ឆ្នាំទៅហើយ៕
ចុចអាន៖ សាកធ្វើម៉ូដសក់ទាំងនេះមើល ច្បាស់ជាឃើញមុខក្មេងហើយ CUTE ទៀត