- 2019-08-20 01:33:55
- ព័ត៌មាន
ខំទុកសក់វែងជាង ១៥ឆ្នាំ តែទីបំផុតសុខចិត្តកាត់ចោល ព្រោះមូលហេតុគួរឲ្យសរសើរ១ (មានវីដេអូ)
- 2019-08-20 01:33:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំទុកសក់វែងជាង ១៥ឆ្នាំ តែទីបំផុតសុខចិត្តកាត់ចោល ព្រោះមូលហេតុគួរឲ្យសរសើរ១ (មានវីដេអូ)
ចន្លោះមិនឃើញ
បុរសវ័យ ២៣ឆ្នាំម្នាក់ បានសម្រេចចិត្តកាត់សក់វែងរបស់ខ្លួនចោលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនក្រោយខំទុកអស់រយៈពេលជាង ១៥ឆ្នាំ។
យោងតាមផេកហ្វេសប៊ុករបស់កងវរសេនាតូចសេនាធិការជ្រើសរើសកងទ័ពនៃទីក្រុង Salt Lake សហរដ្ឋអាមេរិកបង្ហាញថា លោក Reynoldo Arroyo សម្រេចចិត្តកាត់សក់របស់ខ្លួនដើម្បីចូលបម្រើការក្នុងកងទ័ព។ ថ្លែងនៅក្នុងវីដេអូមួយ បុរសខាងលើឲ្យដឹងថាខ្លួនពិតជារំភើបចិត្តខ្លាំងណាស់ដែលបានចូលបម្រើកងទ័ព។ ចំណែកឯសក់របស់លោក នឹងត្រូវបរិច្ចាគទៅកាន់ Locks of Love ដែលមូលនិធិផលិតសក់ពាក់សម្រាប់ក្មេងៗដែលមានជំងឺមហារីក។ "ខ្ញុំសង្ឃឹមថា សក់របស់ខ្ញុំនឹងបានទៅដល់ដៃក្មេងស្រីដែលត្រូវការវា” បុរសខាងលើបន្ថែម។
គួរឲ្យដឹងថា កងទ័ពមានវិន័យម៉ូដសក់តឹងរឹងដែលពួកគេតម្រូវឱ្យទាហានទាំងអស់ធ្វើតាមដោយមិនត្រូវវែងលើសត្រចៀក, ដល់ចិញ្ចើម ឬដល់កអាវនោះទេ៕
សូមទស្សនាវីដេអូខាងក្រោម ៖