- 2019-08-20 07:57:57
- ព័ត៌មាន
កម្របំផុត! ថតជាប់ខ្លារខិន "ស្ត្រប៊ឺរី” កំពុងស៊ីសត្វកវែងនៅអាហ្វ្រិកខាងត្បូង
- 2019-08-20 07:57:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្របំផុត! ថតជាប់ខ្លារខិន "ស្ត្រប៊ឺរី” កំពុងស៊ីសត្វកវែងនៅអាហ្វ្រិកខាងត្បូង
ចន្លោះមិនឃើញ
ប្ដីប្រពន្ធមួយគូ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលដែលថតជាប់សត្វខ្លារខិនស្ត្រប៊ឺរីដ៏កម្របំផុតកំពុងស៊ីសាកសពសត្វកវែងដែលមិនធ្លាប់មាននរណាអាចថតជាប់នោះទេ។
សត្វខ្លារខិនស្ត្រប៊ឺរី ត្រូវបានថតជាប់ដោយកាមេរ៉ាបង្កប់ជាប់ដើមឈើនៅតំបន់អភិរក្សសត្វព្រៃ Thaba Tholo នៃប្រទេសអាហ្វ្រិកខាងត្បូង។ រូបភាពនេះ ត្រូវបានថតជាប់ដោយម្ចាស់តំបន់អភិរក្សឈ្មោះ Alan Watson អាយុ ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ Lynsey វ័យ៤១ឆ្នាំ។ ប្ដីប្រពន្ធទាំងពីរនាក់ឲ្យដឹងដែរថា ដំបូងឡើយពួកគេធ្លាប់ប្រទះឃើញសត្វខ្លាដ៏កម្រនេះដែរ ប៉ុន្តែមិនដែលមានឱកាសអាចថតវាជាប់នោះទេ។ ដោយសារសម្បុរពណ៌រាងផ្កាឈូករបស់វា ធ្វើឲ្យសត្វខ្លារខិននេះបន្លំខ្លួនបានយ៉ាងងាយក្នុងគុម្ពស្មៅ។
គួរឲ្យដឹងថា សត្វខ្លារខិនស្ត្រប៊ឺរីនេះជាប្រភេទដែលមានសម្បុរកម្របំផុតក្នុងពិភពលោក ហើយពួកវាត្រូវបានប្រទះឃើញលើកដំបូងបង្អស់កាលពីឆ្នាំ ២០១២ នៅតំបន់អភិរក្ស Madikwe Game នៃប្រទេសអាហ្វ្រិកខាងត្បូង៕