- 2014-11-18 18:15:12
- ព័ត៌មាន
សម័យទំនើបកំពុងរុញច្រាន អគារចាស់ៗនៅបាត់ដំបង ឈានទៅសាបសូន្យសន្សឹមៗ
- 2014-11-18 18:15:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម័យទំនើបកំពុងរុញច្រាន អគារចាស់ៗនៅបាត់ដំបង ឈានទៅសាបសូន្យសន្សឹមៗ
ចន្លោះមិនឃើញ
ស្ថាបត្យកម្មអគារចាស់ៗបន្សល់ពីសម័យអាណានិគមបារាំងនៅទូទាំងក្រុង បាត់ដំបង បច្ចុប្បន្ននៅសេសសល់ប្រមាណ ៨០០អគារ។ នេះបើតាមការថ្លែងរបស់លោក គឹម សោភ័ណ្ឌ ប្រធានមន្ទីរបេតិកភណ្ឌខេត្តបាត់ដំបង។
បាត់ដំបង ជាទីមាន មរតកលំនៅឋានបែបអឺរ៉ុបទាំងនេះច្រើនជាងខេត្តណាៗទាំងអស់ និងបានទាក់ទាញទេសចរណ៍ពិសេសក្រុមអឺរ៉ុបតាមរយៈសោភ័ណភាពអគារបន្សល់មករាប់រាប់ទសវត្សអស់នេះ។ ប៉ុន្តែអគារចំណាស់ៗទាំងនេះ កំពុងប្រឈមនឹងការបាត់បង់បន្តិចម្ដងៗ ដោយសារភាពទ្រុឌទ្រោម និងការកែច្នៃឲ្យទៅជាសំណង់ស៊ីវិល័យវិញ។ លោក គឹម សោភ័ណ្ឌ រៀបរាប់ខ្លះៗពីស្ថានភាពបាត់បង់អគារចាស់ៗ៖ "វាទាក់ទាញអ្នកទេសចរណ៍ ខ្លាំងបំផុតពួកអឺរ៉ុប។ ពួកគេចង់ឃើញពីទិដ្ឋភាពសម័យអាណានិគមបារាំងវាបែបណា? ពួកគេចង់ឃើញ ព្រោះថាបើនៅ វៀតណាម អីវាបាត់បង់អស់ហើយ។ ជាក់ស្ដែងដូចជានៅបណ្ដោយផ្លូវជាតិលេខ៥ វាប្រេះស្រាំ អីចឹងគេបានវាយកម្ទេចសង់ជាផ្ទះល្វែងៗថ្មី។"។
កម្ពុជាស្ថិតក្នុងប្រទេស៦ ដែលអាចដើរលេងសប្បាយហើយចាយតិចបំផុត
អត្ថបទ៖ ប៉ែន សុផាន់ណា