• 2019-08-23 08:34:59
  • ព័ត៌មាន

ស្អែកនឹងមានពិព័រណ៍ការងារធំមួយដើម្បីជួយនិស្សិតកម្ពុជាស្វែងរកការងារធ្វើសមបំណង

  • 2019-08-23 08:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ២៤ សីហា ២០១៩ ខាង​មុខ​នេះ​ អង្គការ ប៉ាសឺរែល នុយមេរិក កម្ពុជា​ នឹង​ធ្វើ​ពិព័រណ៍​ការងារ​លើក​ទី​ ៦ របស់​ខ្លួន​ នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​នៃ​អង្គការ​ PNC កម្ពុជា។

កម្មវិធី​នេះ​នឹង​ប្រមូល​ផ្ដុំ​នូវ​ឱកាស​ការងារ​ថ្មីៗ​ជា​ច្រើន​ ជា​ពិសេស​ការងារ​ទាក់​ទង​ទៅ​នឹង​ជំនាញ​ ព័ត៌មានវិទ្យា​ ដែល​កំពុង​តែ​មាន​តម្រូវ​ការ​ខ្ពស់​ ពី​សំណាក់​ស្ថាប័ន​ និង​ក្រុមហ៊ុន​នានា​ក្នុង​ពេល​បច្ចុប្បន្ន។

គោល​បំណង​នៃ​ពិព័រណ៍​ការងារ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​នូវ​ ឱកាស​ការងារ​ ចំណេះ​ដឹង​សំខាន់ៗ​ស្ដី​ពី​ជីវិត ជូន​ដល់​សិស្ស​ និស្សិត​ និង​សាធារណជន​ទូទៅ​ ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្មីៗ​ ឬ​កំពុង​ស្វែង​រក​ការងារ​។

តាម​រយៈ​ពិព័រណ៍​ការងារ​នេះ អ្នក​ចូល​រួម​ទាំង​អស់​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ ក៏​ដូច​ជា​ការ​ចូល​រួម​​ក្នុង​សកម្មភាព​សប្បាយ​ជា​ច្រើន ​ដូច​ជា៖

  ១. វិធីសាស្ត្រ​រៀប​ចំ​ពាក្យ​ស្នើសុំ​ និង​ស្វែង​រក​ការងារ​

  ២. ជួប​ជា​មួយ​អ្នក​ជំនាញ​មក​ពី​ក្រុមហ៊ុន​ល្បីៗ​ និង​ អនុវត្ត​ការ​សម្ភាសន៍​ការងារ​ផ្ទាល់​ភ្លាមៗ

  ២.ស្វែង​យល់​ពី​ព័ត៌មាន​ការងារ​ តម្រូវ​ការ​ទីផ្សារ​ការងារ​ និង​លក្ខខ័ណ្ឌ​ជ្រើស​រើស​

  ៣.ជួប​ជា​មួយ​នឹង​ វាគ្មិន​ល្បីៗ​តាម​រយៈ​សិក្ខាសាលា​ស្ដី​ពី​ បច្ចេកវិទ្យា​ឌីជីថល ជីវិត​ជោគជ័យ​ និង​ប្រធាន​បទ​ផ្សេងៗ​ទៀត​

  ៤.ចូល​រួម​លេង​ល្បែង​ល្បង​ប្រាជ្ញា​សប្បាយៗ ព្រម​ទាំង​ឈ្នះ​រង្វាន់​ទៀត​ផង​

  ៥.ញ៉ាំ​ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ (FREE)។

សូម​កុំ​ភ្លេច​ណា៎​! ចូល​រួម​ដោយ​សេរី​ និង​ឥត​គិត​ថ្លៃ!

  • ពេលវេលា ៖ ចាប់​ពី​ម៉ោង​ ៨ព្រឹក​ ដល់​ម៉ោង ៥​ ល្ងាច

  • ទីតាំង៖ ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៃ​អង្គការ​ PNC កម្ពុជា ,អាសយដ្ឋាន​ផ្ទះ​លេខ​ ៣៦៥ ផ្លូវ​លេខ​ ៣៧១ ភូមិ​ត្រពាំង​ឈូក (បុរីសូឡា) សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ ភ្នំពេញ។

  • លេខទូរស័ព្ទ ៖ ០២៣ ៩៩៥ ៥០០/០៦៩ ២៧១ ៩៩៤

  • ហ្វេសប៊ុកផេក ៖ passerelles numeriques

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី