• 2019-08-26 03:25:00
  • ព័ត៌មាន

ស្ពាន​បាត​ដៃ​មាស​របស់​វៀតណាម ស្រាប់​តែលេច​មួយ​ទៀត​ តែ​នៅ​ប្រទេស​ចិន

  • 2019-08-26 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន Tai Hong Xian Xu ទើប​តែ​សម្ពោធ​កំពុង​តែល្បី​ផ្ទុះ​លើ​បណ្ដាញ​សង្គម​ចិន ទាស់​ត្រង់​ថា ស្ពាន​មួយ​នេះ​គឺ​មាន​រូបរាង​ដូច​នឹង​ស្ពាន​បាត​ដៃ​មាស​នៅ​វៀតណាម​បេះ​បិទ។

ស្ពានបាតដៃនៅវៀតណាម
ស្ពានបាតដៃនៅចិន

បើក​សម្ពោធ​បាន​មួយ​ឆ្នាំ​កន្លះ ស្ពាន​បាត​ដៃ​មាស​នៅ​ក្នុង​រមណីយដ្ឋាន Ba Na Hills ខេត្ត​ដាណាង ប្រទេស​វៀតណាម​គឺ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​កុះករ។ មិន​ត្រឹម​តែ​ល្បី​នៅ​ក្នុង​ស្រុក​នោះ​ទេ ស្ពាន​នេះ​ក៏​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​មិន​តិច​ដែរ។

ស្ពានបាតដៃនៅវៀតណាម

ខណៈ​មនុស្ស​ជា​ច្រើន​ស្មាន​ថា នេះ​គឺ​ជា​ស្ពាន​តែ​មួយ​គត់​ដែល​មាន​រូបរាង​ដូច​នេះ​ ស្រាប់​តែ​ថ្មី​ៗ​នេះ មាន​ស្ពាន​មួយ​ទៀត​ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ស្ពាន​ខាង​លើ​បេះ​បិទ។ នោះ​គឺ​ជា​ស្ពាន Tai Hong Xian Xu ដែល​ទើប​សម្ពោធ​​ថ្មី​ៗ​នេះ​ក្នុង​ខែ​សីហា​​នៅ​រមណីយដ្ឋាន Ke Ting ខេត្ត Fujian ប្រទេស​ចិន។

ខណៈ​មនុស្ស​មួយ​ចំនួន​គិត​ថា ស្ពាន​នេះ​ខុស​ពី​ស្ពាន​នៅ​វៀតណាម​​នោះ ក៏​មាន​មតិ​មួយ​ចំនួន​គិត​ថា​នេះ​គឺ​ការ​ចម្លង​ផង​ដែរ ដោយ​គ្រាន់​តែ​បាត​ដៃ​ដែល​ទ្រ​ស្ពាន​គឺ​ត្រូវ​លាប​ពណ៌ស មិន​មែន​ពណ៌​មាសប៉ុណ្ណោះ៕

ស្ពានបាតដៃនៅចិន

ចុចអាន៖ ​​ ទៅកោះកុងអត់បានចូលលេងទឹកជ្រោះថ្លាឈ្វេងនេះ ដូចជ្រុះឱសថទិព្វមហាសាល

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់