- 2019-08-27 07:21:05
- ព័ត៌មាន
ដឹងការពិតហើយ! រូបថត ៣សន្លឹកល្បីបំផុតពីភ្លើងឆេះព្រៃអាម៉ាហ្សូន ជារូបក្លែងក្លាយសោះ
- 2019-08-27 07:21:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងការពិតហើយ! រូបថត ៣សន្លឹកល្បីបំផុតពីភ្លើងឆេះព្រៃអាម៉ាហ្សូន ជារូបក្លែងក្លាយសោះ
ចន្លោះមិនឃើញ
ការពីសប្ដាហ៍មុន ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ហាក់ដូចជាព្រងើយកន្តើយមិនព្រមបញ្ចេញសកម្មភាពពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូនដែលបន្ដឆេះអស់រយៈពេលជាង ៣សប្ដាហ៍។
ភាពព្រងើយកន្តើយនេះ បានធ្វើឲ្យមានការព្រួយបារម្ភខ្លាំងពីមនុស្សជុំវិញពិភពលោកដោយសារខ្លាចបាត់បង់ព្រៃត្រូពិចដ៏ធំជាងគេដែលជាធនធានធម្មជាតិដ៏សំខាន់។ ជាមួយគ្នា តារាសម្ដែងល្បីឈ្មោះ Leonardo DiCaprio បានបង្ហាញការព្រួយបារម្ភតាមរយៈការបង្ហោះរូបភាពភ្លើងឆេះព្រៃដើម្បីបង្កើនការយល់ដឹង និងចូលរួមទប់ស្កាត់។ ប៉ុន្តែអ្វីដែលសំខាន់ រូបភាពដែលលោកបានបង្ហោះនោះ មិនមែនជារូបភាពដែលកំពុងកើតឡើងនោះទេ។ ជាក់ស្ដែង រូបនេះត្រូវបានថតកាលពីខែធ្នូឆ្នាំ ២០១៥កន្លងទៅដោយអ្នកថតរូប Mohsin Kazmi។
ដោយឡែក តារាបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo ក៏បានបង្កើតកំហុសដូចគ្នាដោយសារតែរូបភាពដែលលោកបង្ហោះក្នុងបណ្ដាញសង្គម Instagram មិនមែនជារូបភាពនាពេលបច្ចុប្បន្នទេ។ រូបនោះ ត្រូវបានថតតាំងពីឆ្នាំ ២០១៣ ដោយលោក Lauro Alves។ ក្រៅពីនេះ ប្រធានាធិបតីបារាំងលោក Macron បានបង្ហោះរូបភាពទៅក្នុង Twitter ប៉ុន្តែវាត្រូវបានថតដោយលោក Loren McIntyre ដែលបានស្លាប់តាំងពីឆ្នាំ ២០០៣។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាទិដ្ឋភាពពិតពីភ្លើងឆេះព្រៃអាម៉ាហ្សូនដែលកំពុងបន្ដកើតឡើងសព្វថ្ងៃនេះ ៖