- 2019-08-28 02:18:02
- ព័ត៌មាន
គួរឲ្យអាសូរ! ជនជាតិភាគតិចនៅប្រេស៊ីល ប្រឈមបាត់បង់ជម្រកក្រោយភ្លើងឆេះព្រៃអាម៉ាហ្សូន
- 2019-08-28 02:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យអាសូរ! ជនជាតិភាគតិចនៅប្រេស៊ីល ប្រឈមបាត់បង់ជម្រកក្រោយភ្លើងឆេះព្រៃអាម៉ាហ្សូន
ចន្លោះមិនឃើញ
ជនជាតិដើមភាគតិច Waiapi កំពុងប្រឈមមុខនឹងការគំរាមកំហែងពីការបាត់បង់ទីជម្រកខណៈពេលភ្លើងឆេះព្រៃអាម៉ាហ្សូនបន្ដកើនឡើងអស់រយៈពេលជិត ១ខែ។
អស់រយៈពេលជាច្រើនទសវត្សមកហើយ កុលសម្ព័ន្ធ Waiapi បានរស់នៅព្រៃអាម៉ាហ្សូនក្នុងរដ្ឋ Amapa នៃប្រទេសប្រទេសប្រេស៊ីលដែលដាច់ដោយឡែកពីជីវិតទីក្រុង។ ប៉ុន្តែមកទល់ពេលនេះ ទីជម្រកដូនតារបស់ពួកគេ កំពុងរងការគំរាមកំហែងពីភ្លើងឆេះព្រៃ និងគម្រោងបណ្ដេញចេញរបស់រដ្ឋាភិបាលប្រេស៊ីល។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Jair Bolsonaro រដ្ឋាភិបាលបានដាក់សំណើផ្លាស់ប្ដូរទីជម្រករបស់កុលសម្ព័ន្ធ Waiapi ពីព្រៃអាម៉ាហ្សូនទៅកាន់ទីតាំងដែលបានកំណត់។ យ៉ាងណាមិញ កុលសម្ព័ន្ធ Waiapi បានព្យាយាមតវ៉ានឹងរដ្ឋាភិបាលដើម្បីថែរក្សាទឹកដីដូនតារបស់ពួកគេមិនឲ្យបាត់បង់អស់រយៈពេលជាច្រើនឆ្នាំ។
គួរឲ្យដឹងថា គម្រោងរបស់រដ្ឋាភិបាលប្រេស៊ីលក្នុងការផ្លាស់ទីជម្រករបស់កុលសម្ព័ន្ធ Waiapi នេះ ត្រូវបានស្នើឡើងដើម្បីបើកដៃឲ្យក្រុមឈ្មួញចូលទៅរុករកស្ពាន់, ដែក និងមាសនៅតំបន់នោះ៕