- 2019-08-28 07:17:29
- ព័ត៌មាន
កាណាដាបញ្ជូនយន្ដហោះដឹកទឹក និងលុយ ១៥លានដុល្លារជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន
- 2019-08-28 07:17:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាណាដាបញ្ជូនយន្ដហោះដឹកទឹក និងលុយ ១៥លានដុល្លារជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន
ចន្លោះមិនឃើញ
ប្រធានាធិបតីកាណាដាលោក Justin Trudeau អះអាងថារដ្ឋាភិបាលរបស់លោកនឹងបញ្ជូនយន្ដហោះដឹកទឹករួមជាមួយលុយ ១៥លានដុល្លារដើម្បីជួយពន្លត់ភ្លើងដែលកំពុងឆេះព្រៃអាម៉ាហ្សូនទូទាំងអាមេរិកខាងត្បូង។
នៅក្នុងសេចក្ដីថ្លែងសុន្ទរកថាបិទនៃកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Biarritz ប្រទេសបារាំង ប្រធានាធិបតីកាណាដារូបនេះឲ្យដឹងថា ប្រជាជនទូទាំងពិភពលោក មានភាពភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំងនៅពេលដែលឃើញព្រៃអាម៉ាហ្សូនត្រូវបានភ្លើងឆាបឆេះ។ លោក Trudeau ឲ្យដឹងទៀតថារដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា បានធ្វើការទាក់ទងទៅកាន់រដ្ឋាភិបាលប្រេស៊ីល និងប៊ូលីវីរួចហើយដើម្បីផ្ដល់ជំនួយពន្លត់ភ្លើង។ យ៉ាងណាមិញ អ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺ រដ្ឋាភិបាលប្រេស៊ីល បានច្រានចោលមិនទទួលយកជំនួយជាង ២០លានដុល្លារ របស់ប្រទេស G7 ដែលរួមមាន អាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស និងកាណាដាក្នុងការពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូននោះទេ។
ជាមួយគ្នាប្រធានាធិបតីប្រេស៊ីល អះអាងថានឹងទទួលយកជំនួយនេះលុះត្រាណាតែប្រធានាធិបតីបារាំង ធ្វើការសុំទោសនិងដកការចោទប្រកាន់មកលើលោកថាជាមនុស្សកុហក៕