• 2019-08-29 02:19:13
  • ព័ត៌មាន

តាមចាក់ឆ្នោតមួយលេខគត់អស់ជិត ២០ឆ្នាំ ចុងក្រោយទទួលលទ្ធផលគួរឲ្យភ្ញាក់ផ្អើល

  • 2019-08-29 02:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​កាណាដា​ម្នាក់ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្លឺ​ភ្នែក​ក្រោយ​ពេល​ដែល​លោកតាម​ចាក់​ឆ្នោត​មួយ​លេខ​គត់​អស់​រយៈ​ពេល​ជិត ២០​ឆ្នាំ​រហូត​ឈ្នះ​លុយ​ជា​ទី​កាប់​ចិត្ត។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់ CTV ឲ្យ​ដឹង​ថា​លោក Bon Truong ​បាន​ឈ្នះ​លុយ ៦០​លាន​ដុល្លារ​ក្រោយ​ពេល​ដែល​តាម​ចាក់​ឆ្នោត​ជិត ២០​ឆ្នាំ។ បុរស​ដ៏​មាន​សំណាង​ខាង​លើ​ឲ្យ​ដឹង​ថា លទ្ធផល​ឆ្នោត​បាន​ចេញ​តាំង​ពី​ថ្ងៃ​ទី ២៦​ខែ​តុលា​ឆ្នាំ ២០១៨ ប៉ុន្តែ​លោក​រង់​ចាំ​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​សិន ទើប​សម្រេច​ចិត្ត​ទៅ​បើក​លុយ។ បុរស​រូប​នេះ​បន្ថែម​ថា ដោយ​សារ​លោក​រំភើប និង​សប្បាយ​ចិត្ត​ខ្លាំង​ពេក​ទើប​មិន​អាច​ទៅ​ទទួល​លុយ​ភ្លាម​ៗ។ ក្រោយ​ពេល​ដែល​ដឹង​ថា​ខ្លួន​ឈ្នះ​ឆ្នោត លោក Bon បាន​យក​ចុង​សន្លឹក​ទៅ​ព្រីន​ម្ដង​ទៀត និង​មក​ផ្ទៀង​ផ្ទាត់​លេខ​នៅ​ផ្ទះ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។ លេខ​ដែល​លោក​ឈ្នះ​គឺ​មាន​លេខ ២, ៣, ៤, ៨, ៩, ២០ និង​៣០។

ជា​ចុង​ក្រោយ លោក Bon ថ្លែង​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​យក​លុយ​ទាំង​នោះ​ទៅ​ទិញ​ផ្ទះ​ថ្មី​សម្រាប់​គ្រួសារ, មួយ​ចំណែក​ទុក​សន្សំ​សម្រាប់​ពេល​អនាគត និង​យក​លុយ​ខ្លះ​ទៀត​ដើម្បី​ទៅ​ដើរ​លេខ​វិស្សមកាល៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់