• 2019-08-29 03:15:00
  • ព័ត៌មាន

ត្រូវ​គំរាម​បញ្ឈប់​ការងារ បុគ្គលិក​យក​កាំបិត​ចាក់​មេ​ជិត​ស្លាប់

  • 2019-08-29 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ភ័យ​ខ្លាច​ត្រូវ​បាត់​បង់​ការ​ងារ​របស់​ខ្លួន បុគ្គលិក​ម្នាក់​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ថ្នាក់​លើ​របស់​គេ។ អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន​ម្នាក់​បាន​ក្លាយ​ជាជន​រងគ្រោះ​នៃ​ការ​ចាក់​សម្លាប់​មួយ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ នាទីក្រុង Jakarta ប្រទេស​​ឥណ្ឌូណេស៊ី។

តាម​នោះ​ដែរ ក្រោយ​ពេល​ត្រូវ​បាន​គំរាម​ថា​នឹង​ត្រូវ​បាន​បញ្ឈប់​ការងារ បុគ្គលិកប្រុស​ម្នាក់​បានដកកាំបិត​ចាក់​ចំក​របស់​អ្នក​គ្រប់គ្រង​​ខាង​លើ។ បច្ចុប្បន្នវីដេអូ​នៃ​ហេតុការណ៍​នេះ​កំពុង​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ទូលាយ។ ហេតុការណ៍​នេះ​ត្រូវ​បាន​កើត​ឡើង​ក្រោយ​ពេល អ្នក​គ្រប់គ្រងហាង​ឈ្មោះ Asela Rumapea ៣៦ឆ្នាំ បាន​ប្រាប់​ទៅ​ថ្នាក់​លើ​ថា​ខ្លួន​ត្រូវ​បុគ្គលិក​វ័យ​២២​ឆ្នាំ Dawwamil វាយ​ធ្វើ​បាប។ ក្រោយ​មក​អ្នក​គ្រប់គ្រង​ប្រុង​ប្ដឹង​ប៉ូលិស បើ​ប្ដឹង​ដល់​ប៉ូលិស បុគ្គលិក​នេះ​នឹង​ត្រូវ​បណ្ដេញ​ចេញ។

ក្រោយ​ពេល​អ្នក​គ្រប់គ្រង​​រូប​នេះ​ប្រាប់​ទៅ​កាន់ បុគ្គលិក​នេះ​ដូច​នេះ លោក​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ហើយ​ដក​កាំបិត​ដេញ​ចាក់​ចំ​ក​របស់​អ្នក​គ្រប់គ្រង។ ជន​រង​គ្រោះ​បាន​ប្រឹង​រត់​ចេញ​ក្រៅ​ស្រែក​ឲ្យ​គេ​ជួយ ហើយ​ហេតុការណ៍​នេះ​ក៏​ត្រូវ​បាន​អ្នក​ដើរ​ផ្សារ​ថត​បាន​ផង​ដែរ។ ពេល​នេះ ជន​បង្ករ​ហេតុ​បាន​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ហើយ ហើយ​ជន​រងគ្រោះ​ទោះ​បី​ជា​រង​របួស​ធ្ងន់​ក៏​ដោយ តែ​មិន​បាន​ប៉ះពាល់​ដល់​ជីវិត​ឡើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់