• 2019-09-11 06:00:25
  • ព័ត៌មាន

ក្រ​សួង​ការងារ​ឈប់ទទួល​ស្គាល់​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​មួយ​

  • 2019-09-11 06:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួងការងារ​ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា​ខ្លួន​សម្រេច​ឈប់ទទទួលស្គាល់​វិទ្យា​ស្ថាន​​អ៊ិក​សែល​ប៉ូលីធាន ដោយថា​វិទ្យាស្ថាន​មួយ​នេះមិន​បាន​អនុវត្តតាមស្មារតី​ប្រកាស​ដែល​ក្រ​សួង​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​បណ្ដុះ​បណ្ដាល។

ក្នុង​សេចក្ដីប្រ​កាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ២០១៩ ក្រ​សួង​ការងារ​លើក​ឡើង​ថាខ្លួន​ឈប់ទទួលស្គាល់​វិទ្យាស្ថាន​អ៊ិក​សែលប៉ូលីធាន ឬសរសេរជាភាសាអង់គ្លេស​ថា EXCELPOLITAN INSTITUTEដែលមាន​ទីតាំង​នៅ​ស្កាត់​អូរបែក​ក្អម ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ​។

ក្រ​សួង​សរសេរទៀតថា៖ «[...]​ដោយ​វិទ្យាស្ថាន​នេះ​មិនបាន​អនុវត្តតាមស្មារតីដែល​ក្រ​សួង​អនុញ្ញាត​​ឲ្យ​ធ្វើការ​បណ្ដុះ​បណ្ដាល​ គិត​ត្រឹមថ្ងៃនេះវិទ្យាស្ថាន​មិន​ទាន់​បាន​ធ្វើ​ការ​បណ្ដុះបណ្ដាល​នៅ​ឡើយ​ទេ​...​សូម​សិក្ខាកាម សិស្ស និស្សិត​ មេត្តាជ្រាបជាព័ត៌មាន​តាម​ការគួរ»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់