/PHOTO-FOR-ARTICLE(1)/5d7b47a978d62_1568360340_medium.jpg)
- 2019-09-13 07:50:44
- ព័ត៌មាន
យល់ដឹងពីពាក្យ ទស្សនកិច្ចផ្លូវរដ្ឋ និងទស្សនកិច្ចផ្លូវការ នៅកម្ពុជា
- 2019-09-13 07:50:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ដឹងពីពាក្យ ទស្សនកិច្ចផ្លូវរដ្ឋ និងទស្សនកិច្ចផ្លូវការ នៅកម្ពុជា
ចន្លោះមិនឃើញ
ទស្សនកិច្ចរបស់មេដឹកនាំកំពូលនៃប្រទេសនានាមកកម្ពុជាមានបែងចែកជា២៖
១.ទស្សនកិច្ចផ្លូវរដ្ឋ
២.ទស្សនកិច្ចផ្លូវការ
*ទស្សនកិច្ចផ្លូវរដ្ឋ គឺជាការធ្វើទស្សនកិច្ចតបតាមការអញ្ជើញរបស់ប្រមុខរដ្ឋនៃប្រទេស ប្រមុខរដ្ឋរបស់ព្រះរាជណាចក្រកម្ពុជាគឺព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
*ទស្សនកិច្ចផ្លូវការ គឺជាការធ្វើទស្សនកិច្ចតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ដែលជាប្រមុខរាជរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ក្នុងដំណើរទស្សនកិច្ចទាំង២មានពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ដែលមានការត្រួតពល ការគោរពភ្លេងជាតិ ការដាក់កម្រងផ្កានៅវិមានឯករាជ្រ ព្រះបរមរូប ទស្សនាអង្គរវត្ត និងទីតាំងសំខាន់ដទៃផ្សេងៗទៀតរបស់កម្ពុជា៕