• 2019-09-15 02:03:03
  • ព័ត៌មាន

មែនទែនហើយ! ឌូតឺតេជម្រុញពលរដ្ឋ​ឱ្យ​វាយ​ និង​បាញ់​មន្ត្រី​ពុករលួយ តែ​កុំ​សម្លាប់​

  • 2019-09-15 02:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ហ្វីលីពីន​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត​បាន​អញ្ជើញ​ពលរដ្ឋ​ឱ្យ “​បាញ់​តែ​កុំ​សម្លាប់​” រាល់​មន្ត្រី​សាធារណៈ​ពុករលួយ ដែល​ពួកគេ​ជួបប្រទះ​។​

​ប្រធានាធិបតី​អាយុ ៧៤ ឆ្នាំ​រូបនេះ​បាន​និយាយថា ប្រសិនបើ​នរណាម្នាក់​ឃើញ​មន្ត្រី​ទទួលយក​សំណូក​ហើយ​បាញ់​ពួកគេ គាត់​អាច​សន្យា​ពួកគេ​ថា​នឹងមាន​អភ័យឯកសិទ្ធិ​ពី​ការកាត់ទោស ប៉ុន្តែ​ទាល់តែ​ករណី​ជនរងគ្រោះ​នៅមាន​ជីវិត​។​ ​នៅក្នុង​សុន្ទរកថា​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​បា​តា​អាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​បានស្នើ​ឱ្យ​បាញ់​ជើង​មន្ត្រី​ពុករលួយ​ដើម្បី​បញ្ចៀស​ការ​ជាប់ពន្ធនាគា​រ​និង​ផ្តល់ជូន​នូវ​ការពារ​សកម្មភាព​បែប​នេះ​។​

​លោក​និយាយថា “​ប្រសិនបើ​អ្នក​បង់ពន្ធ ថ្លៃឈ្នួល ឬ ទទួល​វិ​ញ្ញាប​ន​ប័ត្រ ហើយ​មន្ត្រី​សុំ​សំណូក វាយ​ពួកគេ​ចុះ​។ ប្រសិនបើ​អ្នកមាន​អាវុធ អ្នក​អាច​បាញ់​ពួកគេ​បាន ប៉ុន្តែ​កុំ​សម្លាប់ ពីព្រោះ​នៅក្នុង​ដំណើរការ​កាត់ទោស​អ្នក​មិនអាច​ទទួលបាន​ការលើក​លែង​ទោស​បានទេ​។ កុំ​សម្លាប់​ពួកគេ​ព្រោះ​អ្នក​អាច​នឹងមាន​រឿងរ៉ាវ​ជាមួយ​អ្នក​ផ្សេងទៀត​ដែល​ត្រូវបាន​លើកលែងទោស បន្ទាប់ពី​កាត់ទោស​រួច​។ គ្រាន់តែ​បាញ់​ជើងបាន​ហើយ​។ វា​គ្រាន់តែ​ជាការ​បង្ក​របួស​ផ្នែក​រាងកាយ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។ អ្នកនឹង​ត្រូវបាន​កាត់​ទោស​សាកល្បង​។ អ្នក​គ្រាន់តែ​រាយការណ៍​ទៅ​មន្ត្រី​ស៊ើបអង្កេត​។ យ៉ាងហោចណាស់ អ្នក​គ្រាន់តែ​បាញ់​ចោរ​ល្ងីល្ងើ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ការពារ​អ្នក​”​។​

​មេដឹកនាំ​មាត់ដាច​រូបនេះ​បាន​បន្ថែមថា អ្នក​ដែល​ទទួលយក​សំណូក “​នឹងមិន​ត្រូវ​បញ្ជូនទៅ​ពន្ធនាគារ​ទេ​ប៉ុន្តែ​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​រាងកាយ​យ៉ាងធ្ងន់ធ្ងរ​”៕

ប្រភព ៖ rasmeinews

មតិយោបល់