• 2019-09-18 08:57:32
  • ព័ត៌មាន

ប្រធានាធិបតីឥណ្ឌូនេស៊ី ចេញយុទ្ធនាការពន្លត់ភ្លើងឆេះព្រៃលើកោះសូម៉ាត្រា

  • 2019-09-18 08:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីឥណ្ឌូនេស៊ី​លោក Joko Widodo បាន​ប្រកាស​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​បន្ដ​កើត​ឡើង​នៅ​លើ​កោះ Borneo និង​សូម៉ាត្រា។

ក្នុង​អំឡុង​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត Riau នៅ​កណ្ដាល​កោះ​សូម៉ាត្រា​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ លោក Widodo ថ្លែង​ថា​កងទ័ព​ជិត ៦ ០០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ភ្លើង​ឆេះ​ព្រៃ​ដើម្បី​ជួយ​ពន្លត់​។ ក៏​ដូច​ជា​អ្នក​ពន្លត់​ភ្លើង​នៅ​លើ​ដី​ដែរ យន្តហោះ​ដឹក​ទឹក​ជា​ច្រើន​គ្រឿង ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​ភ្លៀង​សិប្បនិម្មិត និង​ដួស​ទឹក​មក​ពន្លត់​ភ្លើង។ ជាមួយគ្នា ប្រធានាធិបតី​រូប​នេះ​បន្ថែម​ថា "យើង​ព្យាយាម​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ហើយ​យើង​ក៏​បួងសួង​ឲ្យ​ភ្លើង​ឆាប់​រលត់​ផងដែរ។”

គួរ​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​លើ​កោះ​សូម៉ាត្រា​នេះ កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​សកម្មភាព​មនុស្ស​ដុត​យក​ដី​ដាំ​ដំណាំ។ ក្រៅ​ពី​នេះ ប្រទេស​ជិត​ខាង​ដូច​ជា​ម៉ាឡេស៊ី និង​សិង្ហបុរី ក៏​កំពុង​រង​គ្រោះ​ដោយ​សារ​ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​នេះ​ទៀត​ផង៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់