- 2019-09-19 02:45:33
- ព័ត៌មាន
ពលរដ្ឋតៃវ៉ាន់ បញ្ជូនម៉ាសការពារឧស្ម័នជាង ២ពាន់ទៅឲ្យបាតុករនៅហុងកុង
- 2019-09-19 02:45:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋតៃវ៉ាន់ បញ្ជូនម៉ាសការពារឧស្ម័នជាង ២ពាន់ទៅឲ្យបាតុករនៅហុងកុង
ចន្លោះមិនឃើញ
ពលរដ្ឋតៃវ៉ាន់ម្នាក់ បានបញ្ជូនម៉ាសការពារឧស្ម័នជាង ២ពាន់សម្រាប់ទៅឲ្យបាតុករហុងកុង ខណៈពេលដែលមានការប៉ះទង្គិចគ្នាជាមួយប៉ូលិសរដ្ឋាភិបាលជុំវិញការតវ៉ាដកបត្យាប័ន។
លោក Alex Ko វ័យ២៣ឆ្នាំ បានបង្កើតមូលនិធិមួយនៅវិហាររបស់ខ្លួនដើម្បីប្រមូលលុយទិញម៉ាសការពារឧស្ម័ន, ប្រដាប់បន្សុទ្ធខ្យល់ និងមួកការពារសុវត្ថិភាព សម្រាប់បញ្ជូនទៅឲ្យបាតុករនៅហុងកុង។ មកទល់ពេលនេះ មូលនិធិរបស់លោកបានប្រមូលទិញឧបករណ៍ការពារខាងលើជាង ២ពាន់សម្រាប់ហើយ សម្រាប់ឲ្យបាតុករហុងកុងប្រើប្រាស់ទប់ទល់នឹងឧស្ម័នបង្ហូរទឹកភ្នែកដែលប៉ូលិសតែងតែបាញ់មកលើហ្វូងបាតុករ។ ថ្លែងមកកាន់សារព័ត៌មានក្នុងតំបន់ បុរសវ័យក្មេងរូបនេះឲ្យដឹងថា "ខ្ញុំមិនធ្លាប់ទៅហុងកុងពីមុនមកទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែខ្វាយខ្វល់ពីពួកគេ។ ក្នុងនាមជាអ្នកកាន់សាសនាគ្រិស្តម្នាក់ នៅពេលដែលយើងឃើញមនុស្ស ត្រូវបានគេវាយធ្វើបាប ខ្ញុំមានអារម្មណ៍ថាត្រូវតែជួយពួកគេ។ ហើយក្នុងនាមជាពលរដ្ឋតៃវ៉ាន់ ខ្ញុំព្រួយបារម្ភថាថ្ងៃណាមួយរឿងនេះនឹងធ្លាក់មកលើពួកយើងម្ដង។”
គួរឲ្យដឹងថា ការតវ៉ានៅហុងកុង ត្រូវបានអូសបន្លាយអស់រយៈពេលជាង ៣ខែមកហើយ បើទោះបីជាមកទល់ពេលនេះ ច្បាប់បត្យាប័នថ្មីត្រូវបានលុបចោលក៏ដោយ ប៉ុន្តែបាតុករនៅបន្ដទាមទារឲ្យរដ្ឋាភិបាលឆ្លើយតបនឹងសំណើសំខាន់ៗរបស់ពួកគេចំនួន ៥ចំណុចទៀត៕