- 2019-09-19 06:34:32
- ព័ត៌មាន
គួរឲ្យសោកស្ដាយ! សត្វខ្លាឃ្មុំផេនដាយក្សមួយក្បាលអាយុ ១៩ឆ្នាំ ងាប់នៅសួនសត្វថៃ
- 2019-09-19 06:34:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសោកស្ដាយ! សត្វខ្លាឃ្មុំផេនដាយក្សមួយក្បាលអាយុ ១៩ឆ្នាំ ងាប់នៅសួនសត្វថៃ
ចន្លោះមិនឃើញ
សត្វខ្លាឃ្មុំផេនដាយក្សមួយក្បាលអាយុ ១៩ឆ្នាំ បានងាប់ហើយនៅក្នុងសួនសត្វនៃខេត្តឈៀងម៉ៃប្រទេសថៃកាលពីសប្ដាហ៍មុន។
យោងតាមប្រធានសួនសត្វលោក Wutthichai Muangman ឲ្យដឹងថាខ្លាឃ្មុំផេនដាឈ្មោះ Chuang Chuang ដែលបានខ្ចីពីចិនមកចិញ្ចឹមក្នុងប្រទេសថៃ បានងាប់ហើយក្រោយរស់នៅទីនេះអស់ ១៦ឆ្នាំចាប់តាំងពីឆ្នាំ ២០០៣មក។ ខ្លាឃ្មុំនេះ កើតនៅថ្ងៃទី ៦ខែសីហាឆ្នាំ ២០០០ នៅមជ្ឈមណ្ឌលស្រាវជ្រាវខ្លាឃ្មុំផេនដាយក្សនៃខេត្ត Sichuan ប្រទេសចិន។ ការងាប់របស់សត្វខ្លាឃ្មុំផេនដានេះ បានបណ្ដាលឲ្យរដ្ឋាភិបាលចិនសម្ដែងការខឹងសម្បារខ្លាំង និងចាប់បញ្ជូនអ្នកជំនាញមកដើម្បីស៊ើបអង្កេតពីមូលហេតុដែលបណ្ដាលឲ្យវាងាប់។
យ៉ាងណាមិញ ប្រធានសួនសត្វអះអាងថា ក្រុមការងាររបស់លោកបានបញ្ជូនខ្លាឃ្មុំផេនដាខាងលើទៅមន្ទីរពេទ្យដែរ ក្រោយពេលដែលវាដួលទៅលើដីហើយមិនដកដង្ហើម ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន។ ចំណែកឯមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យវាងាប់ កំពុងស្ថិតក្រោមការត្រួតពិនិត្យបន្ដមុនពេលអាចប្រកាសជាសាធារណ៕