• 2019-10-03 06:39:57
  • ព័ត៌មាន

មិនគួរឲ្យជឿ! អ្នកវិទ្យាសាស្ត្រចិន ផលិតបានឧបករណ៍តាមដាននាវាមុជទឹកក្នុងជម្រៅជ្រៅ

  • 2019-10-03 06:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ភាគ​ខាង​កើត​ប្រទេស​ចិន អះអាង​ថា​ពួក​គេ​បាន​អភិវឌ្ឍ​ឧបករណ៍​ឡាស៊ែរ​មួយ​ដែល​អាច​តាម​ដាន​ពី​ទី​តាំង​របស់​វត្ថុ​ក្រោម​ទឹក​ក្នុង​ជម្រៅ​ជ្រៅ។

យោង​តាម​ការ​អះអាង​ឲ្យ​ដឹង​ថា ក្រុម​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​អុបទិច និង​មេកានិច​សៀងហៃ បាន​បង្កើត​ឧបករណ៍​ដែល​អាច​ចាប់​វត្ថុ​នៅ​ក្រោម​ទឹក​រហូត​ដល់​ជម្រៅ ១៦០​ម៉ែត្រ ពោល​គឺ​ជ្រៅ​ជាង​ពីរ​ដង​បើ​ប្រៀប​ធៀប​នឹង​ឧបករណ៍​ដែល​ប្រើ​រាល់​ថ្ងៃ។ ឧបករណ៍​នេះ ត្រូវ​បាន​សាកល្បង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ខែ​មេសា​កន្លង​ទៅ ហើយ​លទ្ធផល​ត្រូវ​បង្ហាញ​ជា​សាធារណ​ក្នុង​ខែ​នេះ។ យ៉ាង​ណា​មិញ ឧបករណ៍​នេះ​នឹង​ស្ថិត​នៅ​ក្រោម​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ដើម្បី​ធានា​ថា​អាច​ដំណើរ​ការ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព និង​គ្មាន​កំហុស​ឆ្គង។

ជាមួយគ្នា​ដែរ ខាង​វិទ្យាស្ថាន​បាន​ធ្វើ​ការ​ជាមួយ​កម្មវិធី​របស់​ចិន​ជាមួយ​មហិច្ឆតា​សាងសង់​ផ្កាយរណប​ឡាស៊ែរ​ដែល​អាច​ចាប់​សញ្ញា​បាន​រហូត​ដល់ ៥០០​ម៉ែត្រ​ក្រោម​បាត​សមុទ្រ ដែល​ជ្រៅ​ជាង​ជម្រៅ​នាវាមុជទឹក​ភាគ​ច្រើន​ដំណើរ​ការ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី