• 2019-10-07 02:07:22
  • ព័ត៌មាន

គួរឲ្យស្ដាយ! ដំរី ៦ក្បាលងាប់ ក្រោយព្យាយាមជួយសង្គ្រោះគ្នានៅទឹកជ្រោះក្នុងប្រទេសថៃ

  • 2019-10-07 02:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ដំរី​ចំនួន ៥​ក្បាល និង​កូន​ដំរី​អាយុ ៣​ឆ្នាំ​មួយ​ក្បាល បាន​ងាប់​នៅ​ទឹក​ធ្លាក់​ក្នុង​ប្រទេស​ថៃ ក្រោយ​ពេល​ដែល​អាជ្ញាធរ​ជឿ​ថា​ពួក​វា​កំពុង​ព្យាយាម​ជួយ​កូន​ដំរី។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នៅ​ទឹក​ធ្លាក់ Haew Narok នៃ​ឧទ្យាន​ជាតិ Khao Yai។ អាជ្ញាធរ​ត្រូវ​បាន​គេ​ជូន​ដំរី ក្រោយ​ពេល​ដែល​ឮ​សំឡេង​ដំរី​ស្រែក​ពី​ទឹក​ជ្រោះ។ នៅ​ពេល​ទៅ​ដៅ​កន្លែង​កើត​ហេតុ ពួកគេ​បាន​ប្រទះ​ឃើញ​សាកសព​កូន​ដំរី​នៅ​ទឹក​ជ្រោះ និង​សាកសព​ដំរី​ជំទង់ ៥ក្បាល​នៅ​ផ្នែក​ផ្សេង​នៃ​ទឹក​ជ្រោះ។ តាម​ការ​សន្និដ្ឋាន​ឲ្យ​ដឹង​ថា កូន​ដំរី​បាន​ងាប់​ដោយ​សារ​លង់​ទឹក ខណៈ​ដែល​ដំរី ៥​ក្បាល ព្យាយាម​ជួយ​វា​ក៏​ស្រាប់​តែ​ធ្លាក់​ពី​លើ​ទឹក​ជ្រោះ។

ក្រោយ​កើតហេតុ ទឹក​ជ្រោះ Haew Narok ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​សម្រាប់​សាធារណជន ខណៈ​ពេល​ដែល​អាជ្ញាធរ​ជួយ​សង្គ្រោះ​សត្វ​ដំរី ២​ក្បាល​ផ្សេង​ទៀត​ដែល​នៅ​រស់​រាន​មាន​ជីវិត និង​នាំ​ពួកវា​ចូល​ទៅ​ក្នុង​ព្រៃ​វិញ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់