• 2019-10-08 04:31:24
  • ព័ត៌មាន

ប្រសើរណាស់! ថៃលក់កញ្ចប់ដំណើរកម្សាន្ដត្រឹម ១០០បាតសម្រាប់ពលរដ្ឋខ្លួនដើរលេងក្នុងប្រទេស

  • 2019-10-08 04:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ក្រុង​បាងកក បាន​សម្រេច​អនុញ្ញាត​ឲ្យ​មាន​យុទ្ធ​នាការ​លើក​កម្ពស់​ទេសចរ​ក្នុង​តំបន់​នា​ចុង​ឆ្នាំ​នេះ តាម​រយៈ​ការ​បញ្ចេញ​កញ្ចប់​ដំណើរ​កម្សាន្ដ​ដែល​មាន​តម្លៃ​ត្រឹម ១០០​បាត​សម្រាប់​ពល​រដ្ឋ​របស់​ខ្លួន។

យោង​តាម​នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក Traisulee Traisuranakul ឲ្យ​ដឹង​ថា​គណរដ្ឋមន្ត្រី​បាន​ធ្វើ​ការ​ប្រជុំ​កាល​ពី​ម្សិល​មិញ ហើយ​សម្រេច​អនុម័ត​ថវិកា ១១៦​លាន​បាត​សម្រាប់​លើក​កម្ពស់​យុទ្ធនាការ​ដំណើរ​កម្សាន្ដ​ក្នុង​ស្រុក។ យុទ្ធនាការ​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា "ដល់ពេលដែលត្រូវដើរលេងក្នុងប្រទេសថៃ​ហើយ!” ដែល​នឹង​ផ្ដល់​ជូន​ពលរដ្ឋ​ថៃ​នូវ​កញ្ចប់​ដំណើរ​កម្សាន្ដ​តម្លៃ ១០០បាត​ចំនួន ៤ម៉ឺន​កញ្ចប់។ យ៉ាង​ណា​មិញ ដើម្បី​មាន​សិទ្ធិ​ទិញ​កញ្ចប់​នេះ​បាន ពលរដ្ឋ​ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា​ចុះ​ឈ្មោះ​តាម​រយៈ​អាជ្ញាធរ​ទេសចរ​នៃ​គណនី LINE ជា​ដើម។

គួរ​ឲ្យ​ដឹង​ថា កញ្ចប់​ដំណើរ​កម្សាន្ដ​នេះ​រួម​បញ្ចូល​ទាំង​ថ្លៃ​សំបុត្រ​យន្ដហោះ, សណ្ឋាគារ និង​ហាង​ទំនិញ​ផ្សេង​ៗ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ​ឲ្យ​ពលរដ្ឋ​ថៃ​បាន​ទស្សនា​តំបន់​ទេសចរ​​ជា​ច្រើន​នៃ​ប្រទេស​នេះ៕

ប្រភព៖ Mailonline ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់