• 2019-10-30 03:10:00
  • ព័ត៌មាន

ជីវិត​ដ៏​ស្ដុកស្ដម្ភ​របស់​ប្រុស​ស្អាត​២៤​ឆ្នាំ ក្លាយ​ជា​សេដ្ឋី​ពាន់​លាន​ដុល្លារ​ក្រោយ​ពេលមួយ​យប់

  • 2019-10-30 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​មាន​រូប​សម្បត្តិ​ស្រស់​សង្ហារ​នោះ​ទេ តែ​ការ​មាន​ទ្រព្យ​សម្បត្តិ​រាប់​ពាន​លាន​ដុល្លារ​នៅ​ក្នុង​វ័យ​ដ៏​ក្មេង​ខ្ចី បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ពិសេស។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​តូច​ធំ​របស់​អាស៊ី​បាន​រាយការណ៍​ថា អ្នក​ប្រុស Eric Tse នៃ​ត្រកូល Tse របស់​សហព័ន្ធឱសថ Sino Biopharmaceutical នៅ​ហុងកុង បាន​ក្លាយ​ជា​សេដ្ឋី​រាប់​ពាន់​លាន​ដ៏​​វ័យ​ក្មេង​នៅ​អាយុ​ត្រឹម​តែ​២៤​ឆ្នាំ។ តាម​នោះ​ដែរ ក្រោយ​តែ​មួយ​យប់​លោក​បាន​មាន​ទ្រព្យសម្បត្តិ ៣ ,៨ ​ពាន់​លាន​ដុល្លារ នៅ​ពេល​បាន​ឪ​ពុក​ម្ដាយ​ប្រគល់​ភាគហ៊ុន​ចំនួន ៤៥​%​ នៃ​សហព័ន្ធ​ខាង​លើ​ឲ្យ​ខ្លួន។

ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​រញ្ជួយ​ដល់​មនុស្ស​ជា​ច្រើន ដ្បិត​​លោក​មាន​ឈ្មោះ​ស្នង​មរតក​នៅ​ក្នុង​វ័យ​ក្មេង​ពេក។ តាម​ការ​ពិត​ទៅ​ មុន​ពេល​ស្នង​មរតក​ពាន់​លាន​ដុល្លារ​នេះ Eric ក៏​រស់​នៅ​បែប​សេដ្ឋី​រួច​ទៅ​ហើយ ដោយ​គ្រប់​សកម្មភាព​របស់​ប្រុស​ស្អាត​កើត​ឆ្នាំ​១៩៩៥ សុទ្ធ​តែ​បង្ហាញ​ពី​ភាព​ហ៊ឺហារ​របស់​លោក​ទាំង​អស់។ ក្រៅ​ពី​នេះ ដោយ​សារ​តែ​សមត្ថភាព​ដ៏​លេច​ធ្លោ​របស់​ខ្លួន លោក​ក៏​បាន​ជួយ​ឲ្យ​សហព័ន្ធប៉ាម៉ាក់​ខ្លួន​​ជោគ​ជ័យ​ជា​យូរ​មក​ហើយ។

ទោះ​បី​ជា​មាន​វ័យ​នៅ​ខ្ចី​មែន​ពិត តែ Eric បានអង្គុយ​នៅ​ជួរ​មុខ​ជា​មួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ជា​ច្រើន​ដង​មក​ហើយ។ ក្រៅ​ពី​នេះ លោក​ក៏​ឧស្សាហ៍​ចូលរួម​កម្មវីធី​របស់​តារា​លំដាប់ A ជា​ច្រើន​ដូច​គ្នា៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់